នៅ​ក្រសួង​យុត្ដិធម៌ ​មាន​មន្ត្រី​៥​នាក់​រក​ឃើញ​វិជ្ជមាន​កូវីដ​១៩

40

​ក្រសួង​យុត្តិធម៌​ប្រកាស​រកឃើញ​មន្ត្រី៥​រូប​វិជ្ជមាន​ជំងឺ​កូវីដ-១៩ ​ក្នុង​ចំណោម​មន្ត្រី និង​ថ្នាក់​ដឹកនាំចំ​នួន​៤៦៤​រូប បន្ទាប់​ពី​ធ្វើ​តេស្ដរហ័សពេលឡប់មកពីធីបុណ្យភ្ជុំបិណ្ឌវិញ។

មន្ត្រីដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ទាំង៥រូបត្រូវបានផ្ដល់ព័ត៌មានដល់មន្ត្រីមូលដ្ឋាន​ដែលមាន​សមត្ថកិច្ច និងត្រូវបានអនុញាត្តឲ្យ​ព្យាបាលនៅ​តាមផ្ទះរៀងៗខ្លួន ស្របតាមនិតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់​គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះ។ ដោយឡែកអ្នកពាក់ព័ន្ធជាមួយ​អ្នក​វិជ្ជ​មាន​កូវីដ-១៩ទាំងអស់ ក៏ត្រូវបានតម្រូវឲ្យ​ធ្វើ​ចត្តាឡីស័ក​ព្រម​ទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវិធាន​ការសុវត្តិភាព​តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

គួររំលឹកថា ដោយអនុវត្តតាមសារចររបស់រាជរដ្ឋាភិបាលលេខ០៧ សរ ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ស្ដីពី​ការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់អឡុងពេល និងក្រោយពេលឈប់​សម្រាក​ក្នុងពីធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌បានរៀបចំធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង នៅ​ទីស្ដី​ការក្រសួងយុត្តិធម៌ និងតាមអង្គភាពទាំងអស់ចំណុះក្រសួងយុត្តិធម៌ ក្រោយពេលវិលត្រឡប់ចូលបំ​ពេញការងារវិញ បន្ទាប់ពីឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។

ជាលទ្ធផលក្នុងចំណោមអ្នកធ្វើតេស្ដចំនួន៤៦៤នាក់ មានមន្តី្រចំនួន៥រូប បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កម្រិតស្រាល និងពុំមានចេញរោគសញ្ញាណាមួយឡើយ៕

Loading...