កូវីដថយ​ តែ​មិនទាន់​ចប់ ពិធី​បុណ្យ​អុំទូក​នឹង​ត្រូវ​ផ្អាក​បន្ត​ទៀត​ឆ្នាំ​នេះ

40

ពិធីបុណ្យ​អុំទូក​ដែល​នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ខែ​វិច្ឆិកាខាង​មុខ​នេះ នឹង​ត្រូវ​ផ្អាក​ដូច​ឆ្នាំ​មុន​ដែរ ដោយ​សារ​តែ​វិបត្តិកូវីដ ១៩ នៅ​តែ​អូសបន្លាយ​មិនទាន់ចប់ ត្បិត​អី​ថា​ជាងមួយសប្តាហ៍​មក​នេះ​តួលេខ​ថយ​ចុះ​ច្រើន​ក្តី។ នេះ​បើ​តាម​ប្រសាសន៍​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេច ស ខេង។

សម្តេច​ ស ខេង ថ្លែង​ដូច្នេះ​នៅ​ក្នុងពិធីមួយនៅខេត្តបាត់ដំបង ដោយ​សង្កត់​ធ្ងន់​ថា​ មូលហេតុ​ពីក្រោយ​ការ​ផ្អាក​ពិធី​ប្រណាំងទូកនេះ គឺ​ដើម្បី​ទប់ស្កាត់ការរីករាលដាលនៃកូវីដ ១៩ ដែល​នៅ​កំពុង​ជា​ស្រមោល​យារយី​ពិភពលោក​ក៏ដូចជាកម្ពុជា​នៅឡើយ៕

Loading...