ថយចុះ​ទៀត​ហើយ! វៀតណាម​ថ្ងៃ​នេះ​រកឃើញ​ឆ្លង​តែជាង ៣ ពាន់ករណី តែ​ស្លាប់ ១១៥ នាក់

28

វៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញអ្នក​ឆ្លង​វីរុស​កូវីដ១៩ ថ្មី​ចំនួន ៣ ៦១៩ករណីបន្ថែម ដោយ​​ឃើញ​ថា​តួលេខ​នេះ​បាន​ថយចុះ​ធៀប​នឹង​ម្សិលមិញដែលមាន​អ្នក​ឆ្លង​ជាង ៤ ពាន់ករណី​។ ក្រៅពី​ពី​អ្នក​ឆ្លង ក្រសួង​សុខាភិបាល​វៀតណាម​បាន​បញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ចំនួន ១១៥ នាក់​បន្ថែម​ទៀត​បាន​ស្លាប់។

សរុប​មក​ទល់​ពេល​នេះ វៀតណាមមានករណីឆ្លងកូវីដ ១៩ សរុបទូទាំងប្រទេសចំនួន ៨៤៣ ២៨១ ករណី និង​ស្លាប់សរុបចំនួន ២០ ៦៧០នាក់៕

Loading...