ក្តៅៗ! កម្មវិធី Facebook និង ​Messenger គាំង​ផ្អើល​ពេញ​ពិភពលោក​ពេលនេះ

34

កម្មវិធី​បណ្តាញសង្គម​យក្ស Facebook, Messenger, Instagram និង What’s Up ពេល​នេះ​បាន​គាំង​ទាំងអស់​នៅ​ជុំវិញពិភពលោក​ ដោយមិនទាន់ដឹងមូលហេតុប្រាកដឡើយ។

ជាទូទៅក្រោយ​កម្មវិធី Facebook ឬ Messenger ត្រូវ​បានដោះស្រាយ​រួចក្រោយគាំង លោក Mark Zuckerberg តែងតែ​មិនសូវ​និយាយអ្វីច្រើននោះ​ទេ តែ​មានពេលនោះក្នុង​អត្ថបទ​មួយកាលឆ្នាំ ២០១៩ ដែល​ចុះផ្សាយ​ដោយ The Verge លោក​សង្កត់ធ្ងន់ថា «រាល់បញ្ហា​គាំងបណ្តាញសង្គមយើងទូទាំងពិភពលោក វាជារឿងធំសម្រាប់ក្រុមហ៊ុន។ រាល់បញ្ហា​ណាក៏ដោយ​ដែល​កើតឡើង​ចំពោះ​កម្មវិធី​របស់យើង តែងតែជំរុញអ្នកប្រើ​ឱ្យ​ងាកទៅ​ប្រើកម្មវិធី​របស់ដៃគូរប្រជែងយើង ហើយ​យើងត្រូវ​ចំណាយពេលរាប់ខែទម្រាំអាចផ្តល់សេចក្តីទុកចិត្តដល់អ្នកទាំងនោះ​វិញ…ខ្លះ​ទៀត​ក៏ត្រឡប់មកវិញ ឯខ្លះ​ទៀត​ក៏អត់!»៕