រឿង​វេទនា​បំផុត​​​​អ្នក​មានស្រុកខ្មែរជៀស​មិនរួច ពេល​ទិញ Lamborghini ថ្លៃ​វាល់លាន​មកជិះម្តងៗ

6291

Lamborghini ត្បិត​ថា​ថ្លៃ​ដល់ខ្ទង់លានដុល្លារ តែក៏​ឃើញ​មាន​ជិះ​នៅ​ស្រុក​ខ្មែរ​មិន​តិច​គ្រឿង​ដែរ តែ​បញ្ហា​ដែល​ម្ចាស់រថយន្ត​តែង​ជួបប្រទះនិងត្រូវ​អស់លុយមិនចេះ​តិចខ្ទាស់ពីហោប៉ៅ​នោះគឺ ពេលរថយន្តខូចម្តងៗត្រូវ​ដឹក​ជាង​ពីក្រៅ​ប្រទេស​មក​ជួសជុល​ផ្ទាល់តែម្តង។

អ្នក​ជំនាញ​ផ្នែក​រថយន្ត​នៅ​ក្រុង​ភ្នំពេញអះអាង​ថា មូលហេតុ​ដែល​ម្ចាស់ឡានតម្លៃវាល់លាន Lamborghini នីមួយៗ​ត្រូវ​ប​ង្ខំចិត្ត​ទិញសំបុត្រ​យន្តហោះ​ដឹក​ជាង​ជំនាញពីក្រៅស្រុក​មក ដោយ​សារ​ស្រុក​ខ្មែរ​បច្ចុប្បន្ន​ពុំ​សូវ​មាន​ជាង​ជំនាញ​លំដាប់ឡានថ្លៃៗគួរ​ឲ្យ​ទុក​ចិត្ត ឬ​បើ​មានក៏តិចតួចពិបាករក​ក៏ថាបាន ខណៈ​ជាង​ខ្លះ​អាច​មកពីប្រទេសនៅ​អាស៊ានមានថៃ ម៉ាឡេស៊ី និង​ សឹង្ហបុរីជាដើម។

កាន់តែ​ឈឺក្បាល​មួយទៀត ម្ចាស់រថយន្តថ្លៃវាល់លានទាំង​នោះ​ អាច​នឹង​ត្រូវ​ទិញ​គ្រឿង​បន្លាស់ពីក្រៅប្រទេស​មក​ជួសជុលបន្ថែមទៀត ដែល​ការ​កុម្ម៉ង់ទិញ​ត្រូវ​ការ​អ្នក​ជំនាញនិង​ប្រើពេល​យូរផង​ដែរ៕

ដោយ៖ រតនា

Loading...