ចិន កំណត់​ឱ្យ​ក្មេង​អាយុ​ក្រោម ១៤ ឆ្នាំ​លេង TikTok តែ ៤០ នាទី​ប៉ុណ្ណោះ​មួយថ្ងៃ កុំ​ឱ្យ​វក់​ភ្លេច​រៀន​សូត្រ

40

ទីបំផុត​ក្រុមហ៊ុន ByteDance ម្ចាស់​បណ្តាញ​សង្គម​វីដេអូខ្លី TikTok បាន​កំណត់​ម៉ោង​ឱ្យ​ក្មេង​ជនជាតិចិន​អាយុក្រោម ១៤ ឆ្នាំ អាច​លេង​កម្មវិធី​នេះ​បាន​តែ ៤០ នាទី​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ។

ការ​ដាក់ការ​កំណត់​ម៉ោង​លើ​បណ្តាញ​សង្គម TikTok នេះ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ច្បាប់រឹតបន្តឹងថ្មី​ដែល​រដ្ឋាភិបាល​ចិន​បាន​កំណត់កាលពីពេលថ្មីៗនេះទាក់ទង​នឹង​ការ​លេង​វីដេអូហ្គេម​សម្រាប់​ក្មេងៗជនជាតិចិន។

សម្រាប់ក្មេងអាយុក្រោម ១៤ ឆ្នាំ​នឹង​អាច​លេង​បណ្តាញសង្គម TikTok បាន​តែ​ ៤០ នាទី​ប៉ុណ្ណោះ​មួយថ្ងៃ ពោល​គឺ​អាច​ប្រើ​បាន​នៅ​ចន្លោះ​ចាប់ពីម៉ោង ៦ ព្រឹក​ដល់ ១០ យប់ ហើយ​ក្រោយ​ផុត​ម៉ោង​កំណត់​នេះ​ពុំ​អាច​មើល​បាន​នោះទេ។ ដើម្បី​ធ្វើ​ឱ្យ​ផែនការ​កំណត់​ម៉ោង​នេះ​មានប្រសិទ្ធភាព អ្នក​ប្រើបណ្តាញសង្គម TikTok ទាំងអស់​ តម្រូវ​ឱ្យ​ប្រើ​ឈ្មោះពិត ដោយ​ទាមទារ​ឱ្យ​ឱពុកម្តាយ​ក្មេង​ជួយ​ក្នុង​ការ​ចុះឈ្មោះសម្រាប់កូនៗ​ពួកគេ។

ការ​ដាក់កំហិត​ដូច្នេះ​ទៅលើ​យុវវ័យអាយុ​ក្រោម ១៨ ឆ្នាំលើ​ការ​លេង​ហ្គេម ៣ ម៉ោង​មួយសប្តាហ៍ និង​កុមារ​អាយុក្រោម ១៤ ឆ្នាំ​លើ​ការ​ប្រើ​ TikTok បាន​តែ ៤០ នាទី​មួយថ្ងៃ ដើម្បី​កាត់បន្ថយ​ការ​ប៉ះពាល់សតិអារម្មណ៍​ក្មេង និង​ជួយ​ឱ្យ​ពួកគេ​យកចិត្តទុកដាក់កាន់តែច្រើន​លើ​ការ​រៀន​សូត្រ​ក្លាយ​ជា​សរសរទ្រូងរឹងមាំសម្រាប់ជាតិចិន ដូចតាមផែនការ​កំណត់របស់​រដ្ឋាភិបាល៕

Loading...