អាជ្ញាធរ​នៅ​សៀមរាប ​ចាប់​ផ្ដើម​មាន​វិធានការ​លើ​អ្នក​មិន​គោរព​ច្បាប់​បិទ​ខ្ទប់​

24

​កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ប្រើវិធានការក្តៅ ចំពោះអ្នកមិនគោរពច្បាប់ ក្នុងពេលដែលរដ្ឋបាលខេត្តសៀមរាប សម្រេច​បិទ​ខ្ទប់​ភូមិសាស្ត្រ​សង្កាត់​មួយ​ចំនួន​កំណត់​ជា​តំបន់​ក្រហម។

ដើម្បី​អនុវត្ត​នូវ​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​ខេត្តសៀមរាប ក្នុងការ​កំណត់ ជា​តំបន់​ក្រហម នៅ​ភូមិសាស្ត្រ សង្កាត់ ស្លក្រាម ,​សង្កាត់​ស្វាយដង្គំ , សង្កាត់​គោកចក , សង្កាត់​ជ្រាវ និង ភូមិ តាវៀន សង្កាត់​សាលា​កំរើក ,​ភូមិ​ព្រៃធំ ភូមិស្រ​ង៉ែ សង្កាត់​ស្រ​ង៉ែ ក្រុង​ខេត្តសៀមរាប ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង សៀមរាប បាន​អនុវត្ត​វិធានការ​ក្តៅ ចំពោះ​បងប្អូន​ដែល​មិន​គោរព​នូវ​បម្រាម ដែល​រដ្ឋបាលខេត្ត បានសម្រេច​កំណត់​ជា “​តំបន់​ក្រហម​” ហើយ​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើដំណើរ​ចេញពី​លំនៅឋាន ទី​សំណាក់​របស់ខ្លួន រួមទាំង​ការមិន អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​ផ្សេងៗ ចេញ​ក្រៅពី​លំនៅដ្ឋាន​របស់ខ្លួន​ឡើយ។​

ចំពោះ​ករណី​ដែល​បងប្អូន​បំពាន​វិធានការ ការហាមឃាត់ ក្នុងពេលដែល​កំពុង​បិទ​ខ្ទប់​ជា​បណ្តោះ​អាស​ន្ត រយៈពេល​មួយ​សប្តាហ៍​នេះ គិត​ចាប់ពី​វេលា​ម៉ោង​១៣រសៀល នា​ថ្ងៃទី​១៧ ខែកញ្ញា រហូតដល់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការ គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ រហូត​មាន​ការចេញ​សេចក្តីសម្រេច​ជាថ្មី។ ចំពោះ​បងប្អូន​មិន​គោរព​វិធានការ​នេះ កម្លាំង​សមត្ថកិច្ច​នៅ​គ្រប់​គោលដៅ និងធ្វើការ​ឃាត់​ទុកជា​បណ្តោះ​អាសន្ន នូវ​មធ្យោបាយ​ទាំងឡាយ ដោយ អនុលោម​តាម​បទប្បញ្ញត្តិ និង នីតិវិធី​ជា​ធរមាន។ ចំពោះ​ការចេញចូល​នៅ​តំប​ន់​ក្រហម និង​លឿងទុំ គឺ​ត្រូវបាន​អនុញ្ញាត ក្នុងករណី​ចាំ​បាត់។

Loading...