

iPhone 13 ស៊េរីថ្មីទើបចេញប៉ុន្មានថ្ងៃមុននេះតម្លៃហក់ឡើងជិត ២ ពាន់ដុល្លារមួយគ្រឿង ដូច្នេះល្មមឱ្យអ្នកខ្លះត្រូវដកថយព្រោះអីអត់លុយតាមស៊េរីដូចគេនោះទេ អ៊ីចឹងមានតែងាកទៅរកត្រកូល iPhone 12 ដែលកំពុងធ្លាក់ថ្លៃហើយក៏ល្មមលទ្ធភាពដល់ផងដែរ។
តាមបណ្តាហាងដែល Angkor Post បានស៉ើបសួរ តម្លៃ iPhone 12 គ្រប់ម៉ូដែលហាក់រាងធ្លាក់ថ្លៃខ្លះដែរ ដោយក្នុងនោះ ស៊េរី iPhone 12 ទំហំ 64GB តម្លៃ ៧៩៩ ដុល្លារ, ៨៧៩ ដុល្លារ សម្រាប់ទំហំ 128GB និង ៩៧៩ ដុល្លារ សម្រាប់ទំហំ 256GB។
សម្រាប់ស៊េរី iPhone 12 Pro ទំហំ 128GB តម្លៃ ៩៩៩ ដុល្លារ និង ១០៩៩ ដុល្លារសម្រាប់ទំហំ 256GB។ iPhone 12 Pro Max ទំហំ 128GB តម្លៃ ១ ១៦៩ ដុល្លារ, 256GB តម្លៃ ១ ២៧៩ ដុល្លារ និង 512GB តម្លៃ ១៥៨៩ ដុល្លារ។
iPhone 12 ចេញឆ្នាំមុននិង iPhone 13 ទើបចេញប៉ុន្មានថ្ងៃនេះ មានរាងដូចគ្នាសឹងតែ ៩៩ ភាគរយ គ្រាន់តែថា iPhone 13 មានក្បាលឆករាងតូចជាងមុនប្រហែល ២០ ភាគរយហើយក៏បំពាក់បច្ចេកវិទ្យាថ្មី មានល្បឿនលឿន និងថែមទាំងកាន់ថ្មជាងមុនផងដែរ៕