ផ្ទុះ​កូវីដ​១៩​នៅ​កន្លែង​ធ្វើ​ទំនប់​ទឹក​ដូនទ្រី ​កម្មករ​ជាង​៣០​នាក់​ឆ្លង​រោគ​នេះ​

142

អាជ្ញាធរស្រុករុក្ខគីរី ខេត្តបាត់ដំបង​ បានឱ្យដឹងថា ជំ​ងឺកូវីដ១៩ បានផ្ទុះ​ឡើងក្នុងការដ្ឋានសាង​សង់​ប្រព័ន្ធ​ធារាស្រ្ត​ទំនប់​ទឹកដូនទ្រី ស្ថិតនៅភូមិកែវមុនី ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែល​មាន​កម្មករ​ខ្មែរ និង​បរទេស ​ជាង៤០០នាក់ធ្វើការនៅទីនោះ។

លោកស្រី ប៊ិន បូឡែន អភិបាលស្រុករុក្ខគីរី មានប្រសាសន៍ឱ្យដឹងថា មកទល់ពេលនេះក្រុម គ្រូ​ពេទ្យ​បាន​យក​សំណាក​លើកម្មករ​ក្នុង​កាដ្ឋាន​នេះបានចំនួន ៤០១ នាក់ ដែលក្នុងនោះរកឃើញមាន វិជ្ជមាន​កូវីដ១៩ ចំនួន៣៤នាក់ ដែលឆ្លងលើកម្មករជនជាតិខ្មែរចំនួន៩នាក់ និងជនជាតិបរទេស ដែល​មាន​ជនជាតិហ្វីលីពីន ថៃ កូរ៉េ និង បង់ក្លាដេស ចំនួន​២៥នាក់។

លោកស្រីបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ ជនជាតិខ្មែរត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលស្រុក មោងឬស្សី ចំណែកជនបរទេសដាក់ឱ្យព្យាបាលនៅការដ្ឋានខាងលើផ្ទាល់តែម្តង ដែលមានគ្រូពេទ្យ បរទេស ប្រចាំការនៅទីនោះម្នាក់ និង គ្រូពេទ្យខ្មែរចេញចូលរាល់ថ្ងៃដើម្បីតាមដាន និងផ្តល់យោបល់។

ចំណែកកម្មករផ្សេងទៀតត្រូវបានយកសំណាកពីរលើកមកហើយ និងបន្តដាក់ឱ្យធ្វើចត្តាឡីស័ក នៅក្នុងការដ្ឋាន​សាង​សង់​ទំនប់ដូនទ្រីនេះផ្ទាល់តែម្តងមិនអនុញ្ញាតិអោយចេញទៅណានោះទេ។

Loading...