Home ជីវិត&សង្គម កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ​នឹង​អាច​ចាក់​វ៉ាក់សាំង​កូវីដ​១៩​បាន​ហើយ​ប្រភេទ Sinovac

កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ​នឹង​អាច​ចាក់​វ៉ាក់សាំង​កូវីដ​១៩​បាន​ហើយ​ប្រភេទ Sinovac

82

សម្តេច ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានថ្លែងសារជាសំឡេងតាមរយៈប្រព័ន្ធ តេឡេក្រាម​ នៅថ្ងៃពុធ ​ទី ១៥ ខែ​កញ្ញា​ ឆ្នាំ​២០២១​នេះ​ថា​ សម្តេច ​នឹង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ឱ្យ​កុមារ​អាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ។ ការបើកយុទ្ធនាការចាក់វ៉ាក់សាំងឱ្យកុមារអាយុចាប់ពី ៦ឆ្នាំ ដល់​ ១២ឆ្នាំ ​នឹងធ្វើឡើងនៅវិមានសន្តិភាព ​ដោយ​មាន​វត្តមាន​ចូលរួមពី សម្តេច ផងដែរ។

ការបើកយុទ្ធនាការចាក់វ៉ាក់សាំង ឱ្យកុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នឹងធ្វើឡើងនៅថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។ ចំពោះប្រភេទវ៉ាក់សាំងដែលនឹងត្រូវប្រើប្រាស់សម្រាក់ចាក់ឱ្យកុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ គឺវ៉ាក់សាំង សុីណូវ៉ាក់ (Sinovac)។ នេះគឺជាជំហានមួយដើម្បីឈានឆ្ពោះទៅដល់ការរៀបចំបើកសាលារៀន កម្រិតបឋមសិក្សាឡើងវិញ នៅពេលខាងមុខ។

ថ្លែងក្នុងសារជាសំឡេង តាមប្រព័ន្ធតេឡេក្រាម សម្តេចបានបញ្ជាក់ថា ជំហានបន្ទាប់នឹងអាចមានការចាក់វ៉ាក់សាំងឱ្យកុមារ មានអាយុចាប់ពី ៣ឆ្នាំ ដល់៦ឆ្នាំ ខណៈរដ្ឋាភិបាលកំពុងគិតគូរលើបញ្ហានេះ។ គិតមកទល់បច្ចុប្បន្ននេះ កម្ពុជាបានចាក់វ៉ាក់សាំងឱ្យកុមារបាន ប្រមាណ ១លាន៧សែននាក់ហើយ៕

Loading...