សោកស្តាយ! កម្ពុជា​បាត់បង់ធនធាន​មនុស្ស​ដ៏សំខាន់មួយ​រូបនៅ​ចិន​ទាំង​វ័យក្មេង​ ព្រោះរោគាពាធ

58

ជា​រឿង​ដ៏សោកសៅ​ដែល​កម្ពុជា​បានបាត់បង់ធនធាន​មនុស្ស​ដ៏សំខាន់មួយ​រូប​គឺ​និស្សិត​អាហារូបករណ៍មួយរូប​រៀន​ថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យធានជីង ទីក្រុងធានជីង ប្រទេស បាន​បាត់បង់ជីវិត​ដោយ​សារ​រោគាពាធ។

និស្សិត​កម្ពុជា​សិក្សា​នៅ​ចិន​ដែល​ទទួល​មរណភាព​ឈ្មោះ គួច ជា ដារីកា ដែល​បាន​ទទួលអនិច្ចកម្ម ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ត្រូវនឹងនៅថ្ងៃចន្ទ ៧កើតខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ វេលាម៉ោង ៤៖៤០ នាទីព្រឹក នៅក្នុងជន្មាយុ ២២ឆ្នាំ។

ចំពោះ​ការ​បាត់បង់នេះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមរំលែកទុក្ខដោយក្តីសង្វេគ និងស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារសាច់ញាតិ នៃសពចំពោះការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់។

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន បាន​សហការជាមួយកុងស៊ុល ដើម្បីសហការជាមួយអាជ្ញាធរចិន ក្នុងការរៀបចំបូជាសព៕

Loading...