ល្អណាស់! កុមារ​និង​យុវវ័យ​អាយុ​ពី​ ១២ ដល់ក្រោម ១៨ ឆ្នាំ ចាក់វ៉ាក់សាំង​សល់​បន្តិច​ទៀត​គ្រប់គោលដៅហើយ

11

​ត្រឹម​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២១​ កម្ពុជា​បាន​ចាក់វ៉ាក់សាំង​ដល់​​កុមារ​និង​យុវជន​អាយុ​ចាប់ពី​១២ ដល់​ក្រោម ​១៨ ​ឆ្នាំ​​បាន​ចំនួន​១ ៧០៨ ៥៣៥​នាក់​ ស្មើនឹងស្មើនឹង​ ៨៦ ​ភាគរយ ធៀប​នឹង​គោលដៅ​ ១ ៩៦៦ ៩៣១​ នាក់​។

​​ក្នុង​នោះ​ដែរមាន​កុមារ​និង​យុវជន ​៧១០​នាក់ ​ត្រូវគ្រូពេទ្យ​មិន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង ដោយសារ​បញ្ហា​សុខភាព​ ហើយ​សម្រាប់​ការ​ចាក់វ៉ាក់សាំង​ដូសទី​ ២ មានចំនួន​ ៩១៩ ២៩៣ ​នាក់​។​

បើ​រាប់​ពលរដ្ឋ​កម្ពុជា​សរុប​ដែល​បាន​ចាក់វ៉ាក់សាំង​មាន​ចំនួន ​១១ ៤៤៦ ៤២០​នាក់​ ដែល​ក្នុង​នោះ​អ្នក​ចាក់ដូសទី​២​ មាន​ចំនួន​៩ ៥១៩ ៤៥០​នាក់ និង​អ្នក​ដែល​បាន​ចាក់​ដូសទី​៣ ឬ​ដូស​ជំរុញ​មាន​ ៧៦៧ ១៧១​នាក់​៕

Loading...