ចូល​រៀន​ខាង​មុខ​នេះ ​ទាំង​គ្រូ​និង​សិស្ស ត្រូវ​បង្ហាញ​កាត​ចាក់វ៉ាក់សាំង​

39

ក្រសួង​អប់រំ យុវជន និងកីឡា បាន​បញ្ជាក់​ថា អ្នកសិក្សា និងបុគ្គលិក​អប់រំ ត្រូវចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ ឱ្យ​បាន​គ្រប់ៗគ្នា និង​ត្រូវបង្ហាញ​បណ្ណចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ មុនពេល​ចូល​គ្រឹះស្ថាន​សិក្សា។ នេះបើតាម​សេចក្តីណែនាំ​ស្តីពីគោលការណ៍​ប្រតិបត្តិស្តង់ដាសម្រាប់​ការលើកកម្ពស់​សុខភាព និងសុវត្ថិភាព​សិក្សា​ ក្នុងការ​បង្រៀន និងរៀនតាមបណ្តុំ សម្រាប់​គ្រឹះស្ថាន​សិក្សាសាធារណៈ និង​ឯកជន ចេញផ្សាយ​នៅថ្ងៃទី១៣ កញ្ញា ២០២១។

ក្រសួងបន្តថា អ្នក​សិក្សា និង​បុគ្គលិកអប់រំ ដែលមិនបាន​ចាក់​វ៉ាក់សាំង​ មិនគួរ​អនុញ្ញាតឱ្យ​ចូល​ក្នុងបរិវេណ​គ្រឹះស្ថាន​សិក្សា ឬការរៀនតាម​បណ្តុំ ប៉ុន្តែត្រូវបង្រៀន និងរៀនតាមអនឡាញ។ ចំពោះ​អ្នកដែលមាន​ជំងឺប្រចាំកាយ ឬអាយុច្រើន គួរអនុញ្ញាតឱ្យបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ។

Loading...