កូវីដ​​នៅ​ថៃ​ធ្លាក់ចុះ​ថ្ងៃ​នេះ ឆ្លង​ថ្មី​តែ​ជាង ១ ម៉ឺន​ករណី​ប៉ុណ្ណោះ

26

នៅ​ថ្ងៃ​ចន្ទ​នេះ ថៃ​បាន​រកឃើញករណីឆ្លងជំងឺកូវីដថ្មីចំនួន ១២ ៥៨៣ ករណី និង​ស្លាប់ចំនួន ១៣២ នាក់​នាក់​បន្ថែម​ទៀត ស្រប​ពេល​ការ​ចាក់វ៉ាក់សាំងទូទាំងប្រទេស​​បាន ៣៨,៩ លាន​ដូស។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន Bangkok Post។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១២ ៤២០ករណី រកឃើញឆ្លងលើប្រជាជនថៃទូទៅ និង ១៦៣ ករណីទៀត រកឃើញឆ្លង​លើអ្នកទោសតាមពន្ធនាគារ។

មកទល់ពេលនេះ ថៃមាន​ករណី​ឆ្លងជំងឺ ១៩ សរុបនៅទូទាំងប្រទេសចំនួន ១ ៣៩៤ ៧៥៦ករណី អ្នក​ស្លាប់ ១៤ ៤៨៥នាក់ និង​ជាសះស្បើយឡើងវិញ ១ ២៤៨ ១៥៨នាក់៕

Loading...