ព្យុះ​ខ្មែរ «ចន្ធូ» ​មាន​ឥទ្ធិពល​វាយ​ប្រហារសាហាវ​ រហូត​កូរ៉េ តៃវ៉ាន់ និង​ចិន ត្រៀម​លក្ខណៈ​ទប់ទល់មិន​ដឹង​ជាប់ឬអត់

184

ព្យុះទីហ្វុង​ឈ្មោះ​ជាភាសាខ្មែរ Chantu (ចន្ធូ) ត្រូវ​ក្រុម​អ្នក​តាមដាន​ធាតុអាកាស​ព្រមាន​ថា មាន​ឥទ្ធិពល​ខ្លាំងនឹង​វាយប្រហារ​ប្រទេស​មួយចំនួន​ដូចជា កោះតៃវ៉ាន់ កូរ៉េ​ខាងត្បូង និង​ក្រុង​ សៀង ហៃ​ ប្រទេស​ចិន។

តាម​រយៈ​រូប​ភាព​បញ្ជូន​ពី​ផ្កាយ​រណប​របស់​អង្គការ ណាសា បាន​បង្ហាញ​ថាព្យុះទីហ្វុង «ចន្ធូ» ឆ្ពោះទៅកាន់​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ទី ៨ កញ្ញា ហើយ​បន្ត​ជះឥទ្ធិពល​នៅ​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ទី ១៤ និង ១៥ កញ្ញា រួច​សឹម​ឆ្ពោះ​ទៅ​​វាយប្រហារ​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី ១២ និង ១៣ កញ្ញា។

ព្យុះទីហ្វុង «ចន្ធូ» នេះ​ត្រូវ​បាន​រាយការណ៍​ថា​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ព្យុះទីហ្វុង​ទី ១២​ ឈ្មោះ Ohmais ដែល​ធ្លាប់​បំផ្លិចបំផ្លាញ​សំណង់ជា​ច្រើន​នៅកូរ៉េកន្លង​មកទៅទៀត។ ចន្ធូ នឹង​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំងបំផុត ដែល​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​ដូចជាករ៉េ​និង​ចិន កំពុង​ត្រៀម​ជើងព្រួលចាំ​ទប់ទល់​នឹង​គ្រោះធម្មជាតិ​នេះ។

ជាក់ស្តែង​អាជ្ញាធរទីក្រុងសៀងហៃ បាន​ប្រកាស​លុបចោល​ជើងហោះហើរទាំងអស់នា​អាកាសយានដ្ឋានអន្តរជាតិ Pudong ហើយ​ជើងហោះហើរទាំងអស់នៅអាកាសយានដ្ឋាន Hongqiao ស្ថិតនៅភាគខាងលិចទីក្រុង ក៏ត្រូវលុបចោលដូចគ្នា៕

Loading...