នៅ​សៀមរាប ​មិន​ទាន់​អាច​បើក​សាលា​រៀន​បាន​ទេ​

55

​ក្រោយ​តាមដានស្ថានការណ៍មួយរយៈ ​រដ្ឋបាលខេត្តសៀមរាប បាន​សម្រេច​ពន្យារពេល​បើក​សាលា​រៀន​ឡើង​វិញក្នុងក្រុង។​ អភិបាលខេត្តបញ្ជាក់ថា ជំងឺកូវីដ១៩ក្នុងក្រុងសៀមរាបកំពុងផ្ទុះខ្លាំង ដូច្នេះ​នឹងមិន​អនុញ្ញាត​ឱ្យបើកសាលារៀនវិញទេ ដោយត្រូវរង់ចាំមួយសប្ដាហ៍ទៀត។

​ក្នុង​ខេត្ត​សៀមរាប​បច្ចុប្បន្ន​នេះ ​អាជ្ញាធរ​សម្រេច​បិទ​ខ្ទប់​និង​ដាក់​ក្រុង​ជា​តំបន់​លឿង​ទុំ​ទៅ​ហើយ។ ​ដូច្នេះ​ការ​បើក​សាលា​រៀន​ក្នុង​ក្រុង​នឹង​មិន​អាច​កើត​មាន​ឡើង​បាន​ទេ ដោយ​ត្រូវ​រង់ចាំ​១​សប្ដាហ៍​ទៀត​សិន។ ​តែ​យ៉ាង​ណា​សម្រាប់​តំបន់​ពុំ​មាន​ហានិភ័យ ​ឬ​តំបន់​ឆ្ងាយ​ៗ ​អាច​បើក​សាលា​រៀន​បាន​តាម​ការ​ស្នើ​សុំ​ហើយ៕

Loading...