​បន្ដ​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​ថ្មី ​៦៥៨​នាក់ ​និង​ស្លាប់​៩​នាក់​នៅ​ថ្ងៃ​នេះ​

37

​ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ​១៩​ថ្មី​ចំនួន​៦៥៨​នាក់ ​ជា​សះស្បើយ​ចំនួន​៤៩៩​នាក់ ​និង​ស្លាប់​ចំនួន​៩​នាក់​បន្ថែម​ទៀត​ផង​ដែរ។​

​ដោយ​ចំនួន​អ្នក​ឆ្លង​សរុប​៦៥៨​នាក់​នោះ ​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​៤៩៨​នាក់ ​និង​អ្នក​ដំណើរ​មក​ពី​បរទេស​ចំនួន​១៦០​នាក់។ ​ចំនួន​អ្នក​ឆ្លង​សរុប​តាំង​ពី​ផ្ទុះ​មេរោគ​កូវីដ​១៩​មក ​មាន​សរុប​៩៨ ៨៤២​នាក់ ​និង​ជា​សះស្បើយ​សរុប​៩៣ ៤១១​នាក់។ អ្នក​ស្លាប់​ដោយសារ​កូវីដ​១៩​សរុប​នៅ​កម្ពុជា​មាន ២០២៨​នាក់​ហើយ។

Loading...