​មុន​បើក​សាលា ​លោក​គ្រូ​អ្នក​គ្រូ ​ត្រូវ​យក​សំណាក​ស្វែង​រក​កូវីដ​១៩​

58

ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំ ណាក លោកគ្រូ អ្នកគ្រូតាមសាលារៀន មុនថ្ងៃបើកដំណើរការសាលារៀនឡើងវិញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវិដ១៩ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ សម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនសម្រាប់កម្រិត អនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២១ នេះតទៅ។
នៅថ្ងៃទី១០ កញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាក លោកគ្រូ អ្នកគ្រូតាមសាលារៀន។


សូមជូនពរលោកគ្រូអ្នកគ្រូ សិស្សានុសិស្សទាំងអស់ឲ្យមានសុខភាពល្អ ជៀសចាកឆ្ងាយពីជំងឺកូវីដ១៩ និងដំណើរការសិក្សាទៅដោយរលូនរូបភាពសកម្មភាពយកសំណាកនៅ វិទ្យាល័យទួលស្វាយព្រៃ ៕ រូបភាព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវិដ១៩

Loading...