មន្រី្ត​នគរបាល ​ដែល​ប្រើ​ហិង្សា​លើ​ស្រ្តី​បែក​ក្បាល ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ហើយ​

45

​មន្រី្ត​នគរបាល ​ដែលប្រើហិង្សាលើស្រ្តីម្នាក់ ដែល​ជិះម៉ូតូគេចចេញពីប៉ុស្តិ៍ត្រួតពិនិត្យ ត្រូវបានបញ្ជូន ទៅ​តុលាការ​ហើយ ក្រោយ​សម្រប​សម្រួល​មិនត្រូវគ្នា។

យោងតាម សេចក្តីបក​ស្រាយបំភ្លឺ​របស់ក្រុមការងារព័ត៌មាន​និង​ប្រតិកម្មរហ័ស​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​រាជធានីភ្នំពេញ​ ទាក់ទងទៅនឹងករណីដែលបានកើតឡើងនៅយប់ថ្ងៃទី០៨ ខែកញ្ញា​ ឆ្នាំ២០២១​ នៅ​ខណ្ឌ​៧មករា​ លើមន្ត្រីប៉ូលិសម្នាក់ ​បានយកអៃកូមវាយក្បាលនារីម្នាក់ចេញឈាម ខណៈ​ប្អូន​ប្រុស​ដែល​ជាអ្នក​ឌុប​ព្យាយាម​ជិះគេច ​ព្រោះ​តែពួកគេ​មិនមាន​មួកសុវត្ថិភាព។ ​ក្រោយ​ពី​កើត​ហេតុ​មន្ត្រី​ប៉ូលិស​ក៏​ត្រូវ​បាន​ឃាត់​ខ្លួន ​ដើម្បី​ចរចា​ជាមួយ​ជន​រង​គ្រោះ។

​តែ​រហូត​មក​ដល់​ថ្ងៃ​នេះ ​ការ​ជួប​ចរចា​គ្នា​រក​ដំណោះស្រាយ​នោះ​មិន​ត្រូវ​គ្នា​ឡើយ។ ដូច្នេះ​ហើយ​ទើប​នៅ​ព្រឹកមិញ​នេះ ​សមត្ថកិច្ច​បាន​បញ្ជូន​មន្រី្ត​នគរបាល​នោះ​ទៅ​តុលាការ៕

Loading...