ផ្សារ​មួយ​នៅ​ស្រុក​កំរៀង ​រក​ឃើញ​អាជីវករ​ឆ្លង​កូវីដ​១៩​ជាង​២០០​នាក់​

129

​ផ្សារ​ស្រុក​កំរៀង ដែល​ស្ថិត​នៅក្បែ​ច្រក​អន្តរជាតិ​ដូង ត្រូវបាន​ចាត់ទុកជា​តំបន់​ក្រហម ដោយ​អាជ្ញាធរ​ស្រុក​ចុះ​បិទ​ភ្លាមៗ បន្ទាប់ពី​បានធ្វើ​តេស្ត​លើ​ក្រុមអាជីវករ និង​បាន​រកឃើញ​វិជ្ជមាន​ជាង​២០០​នាក់។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ស្រុក​កំរៀង​បាន​បញ្ជាក់ថា រយៈ​ពេល​២​ថ្ងៃ គឺ​ថ្ងៃទី​៨ និង​ទី​៩ ខែកញ្ញា ឆ្នាំ​២០២១ នេះ ក្រុម​គ្រូ​ពេ​ទ្យ​បាន​ចុះ​យក​សំណាក​លើ​អាជីវករ និង​អ្នក​នៅក្នុង​ផ្សារ K R D ដែល​ស្ថិត​ក្នុងភូមិ​អូរ​ដារ​លើ ឃុំ​បឹងរាំង និង​បាន​រកឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ២១២ នាក់ ក្នុងនោះ​ស្រី ១១៧ នាក់។

បន្ទាប់ពី​បាន​រកឃើញ​វិជ្ជមាន​ហួស​ពី​ការ​ស្មាន​រួចមក អាជ្ញាធរ​ស្រុក​បានសម្រេច​ចុះ​បិទ​ខ្ទប់​ទីតាំង​ខាងលើ និង​បរិវេណ​ជុំវិញ​ផ្សារ​ជា​បណ្តោះអាសន្ន រហូតដល់​ថ្ងៃ​ជូនដំណឹង​សាជាថ្មី ព្រមទាំង​បានដាក់​តំបន់​នេះ​ជា​តំបន់​ក្រហម​ផងដែរ​៕

Loading...