សាលារៀន បើកវិញហើយនៅថ្ងៃ១៥ខាងមុខនេះ

22

រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​សាលារៀន​នៅ​មូលដ្ឋាន​រាជធានី​ភ្នំពេញ​ឡើង​វិញ​នៅ​ ថ្ងៃ​ទី១៥ ខែ​កញ្ញា ខាង​មុខ​នេះ​ហើយ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​វាយតម្លៃ​ការ​បើក​ដំណើរការ​ឡើង​វិញ​នូវ​សាលារៀន​ ដែល​មាន​ទីតាំង​នៅ​តំបន់​មាន​ហានិភ័យ​ទាប នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

យោង​តាម​ប្រភព​ខាង​លើ សាលា​រាជធានី​នឹង​បើក​ដំណើរការ​គ្រឹះស្ថាន​អប់រំ​កម្រិត​ចាប់​ពី​អនុវិទ្យាល័យ​ឡើង​ទៅ ខណៈ​ប្រឡង​ថ្នាក់​ជាតិ​ថ្នាក់​ទី៩ និង​ថ្នាក់​ទី១២ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ពេល​ខាង​មុខ​នេះ។ ការ​បើក​សាលា​នេះ​នឹង​ធ្វើ​តាម​លក្ខខ័ណ្ឌ​របស់​ក្រសួង​អប់រំ និង​ក្រសួង​សុខាភិបាល។

យ៉ាងណាមិញ មក​ទល់​ពេល​នេះ​ ខាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​មិន​ទាន់​ប្រកាស​ពី​បញ្ជី​នៃ​សាលារៀន​ណា​ ដែល​នឹង​ត្រូវ​បើក​ដំណើរការ​នៅ​ឡើយ​នោះ​ទេ៕

Loading...