Apple ត្រៀម​របស់​ពិសេស​​ ទុក​ប្រកាស​​ថ្ងៃ​ ១៤ កញ្ញា អាទិត្យ​ក្រោយ ធានា​កក្រើក​មិន​ខាន

26

Apple បាន​សម្រេច​កំណត់​ថ្ងៃ​ទី ១៤ ខែ​កញ្ញា ឆ្នាំ ២០២១ អាទិត្យ​ក្រោយ​នេះ​សម្រាប់​ប្រកាស​ iPhone ជំនាន់​ក្រោយគឺ iPhone 13 រួម​នឹង​ផលិតផលនិង​ប្រព័ន្ធប្រតិបត្តិការថ្មីៗ​ប្រចាំត្រកូល​មួយចំនួនទៀតផងដែរ។

បើ​តាម​ការ​លេចឮដំណឹង​កន្លង​មក iPhone 13 ​ដែល​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី ១៤ ខាង​មុខ​នេះ នៅ​តែ​បំពាក់​អេក្រង់​ក្បាល​ឆក​​នៅ​ឡើយ​មិន​ទាន់បាត់ទៅណា​ទេ គ្រាន់តែ​ថា​វាង​រាង​តូច​ជាង​មុន។ Apple ក៏​ប្រហែល​នឹង​នាំ​យក​បច្ចេកវិទ្យា​ស្កេន​ប្រយៅ​ដៃ​បង្កប់ក្រោម​អេក្រង់​សម្រាប់ iPhone 13 ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​ងាយស្រួលដោះសោរទូរសព្ទ​ពេលពាក់ម៉ាស់។

តាម​រូបភាព​បែកធ្លាយ​កន្លង​មក iPhone 13 Pro Max រក្សា​កាមេរ៉ា ៣ គ្រាប់​ជា​សណ្ឋាន​ដដែល តែ​សម្រាប់ iPhone 13 ធម្មតា​ប្រភេទ​កាមេរ៉ា​ពីរគ្រាប់​មាន​ទីតាំង​ខុស​ពីមុន​។ យ៉ាង​ណា​មិញ​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ផលិផលផ្លែប៉ោម​ស៊ីម៉ាក​នេះ​តក់ក្រហល់ចង់​ដឹង​ជាង​គេ​និង​អាច​ត្រូវ​ចំណាយ​លុយ​ថែម​ពីហោប៉ៅ នោះ​គឺ​ក្រុមហ៊ុន Apple អាច​នឹង​ដករន្ធ​ដោតថ្មចេញពីស៊េរី iPhone 13 Pro Max ដោយ​ជំនួស​មកវិញ​នូវ​ការ​សាកថ្មឥតខ្សែ​ប្រភេទ MagSafe ជាដើម។

ក្រៅពី iPhone 13 ក្រុមហ៊ុន​ Apple នឹង​ប្រកាស iPad, Apple Watch, AirPods និង​ប្រព័ន្ធ​ប្រតិបត្តិការ iOS 15 និង​ MacOS និង macOS Monterey ផងដែរ។ រង់ចាំតាមដានការ​ចុះផ្សាយ​ផ្ទាល់នូវព្រឹត្តិការណ៍ប្រកាស​ខាង​លើ​របស់​ Apple ជាមួយ Angkor Post ទាំងអស់គ្នា៕

Loading...