​ថៃ​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​ថ្មីជាង ១៤ ០០០ ករណី និង​ស្លាប់ ២២៨ នាក់​នៅ​ថ្ងៃ​នេះ

24

នៅ​ថ្ងៃ​ពុធ​នេះ ថៃ​បាន​រកឃើញ​ចំនួន​ឆ្លង​កូវីដ ១៩ ចំនួន ១៤ ១៧៦ ករណី និង​ស្លាប់ ២២៨ នាក់បន្ថែម ដែល​ក្នុង​នោះ​មាន ១៣ ៦៧០ ករណី​រក​ឃើញ​ឆ្លង​លើ​ពលរដ្ឋ​ទូទៅ និង ៥០៦ ករណី​ឆ្លង​តាម​ពន្ធនាគារ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​បាំងកកប៉ុស្តិ៍។

ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​សុខាភិបាល​ថៃ​ក៏​បាន​បង្ហាញ​តួលេខអ្នកជំងឺចំនួន ១៦ ៧៦៩ នាក់ផ្សេងទៀតបាន​ជាសះស្បើយ​ និង​ត្រូវ​ក្រុមគ្រូពេទ្យ​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ។

មកទល់ពេលនេះ ថៃមាន​ករណីឆ្លង​កូវីដ ១៩ សរុបនៅទូទាំងប្រទេសចំនួន ១ ៣២២ ៥១៩ករណី ស្លាប់ ១៣ ៥១១នាក់ និងសះស្បើយឡើងវិញ ១ ១៦៦ ៣៦៤នាក់៕

Loading...