អាណិត​ណាស់ ទារក​ទើប​អាយុ ៤៥ ថ្ងៃ​ បាន​លាចាកលោក​ព្រោះ​កូវីដ ១៩

41

ទារកអាយុ ៤៥ ថ្ងៃ​ម្នាក់​បាន​បាត់បង់ជីវិត​ដោយ​សារ​ជំងឺកូវីដ ១៩ ក្រោយ​សម្រាក​ព្យាបាល​នៅមន្ទីពេទ្យបង្អែកស្រុកស្នួល ខេត្តក្រចេះ។

បើ​តាម​ការអះអាង​របស់​រដ្ឋបាលខេត្តក្រចេះ ទារកឈ្មោះ ហេង សំណាង ភេទប្រុស អាយុ៤៥ថ្ងៃ រស់នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០៨ ខែកញ្ញា វេលាម៉ោង ៥:៣០នាទីព្រឹក។ ការ​បាត់បង់ជីវិត​នេះ ដោយ​សារ​ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ព្រោះ​ទារកមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ។

ទារករូបនេះបានចូលសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី៣០ ខែសីហា បន្ទាប់ពីក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តរហ័សរកឃើញមានផ្ទុកជំងឺកូវីដ-១៩៕

Loading...