អស់ទាស់! SUV ចិន​ស៊េរី ២០២២ បំពាក់ម៉ាស៊ីន Hybrid របស់ Toyota លក់​តែ​ជាង ៣ ម៉ឺន​ដុល្លារ

127

ចិន បង្កើត​ឡាន SUV ស៊េរី ២០២២ កៅអីបីជួរ​ទំនើប​មួយ​គ្រឿង​ឈ្មោះ GAC GS8 ប្រើប្រាស់​បច្ចេកវិទ្យា​ប្រព័ន្ធ Hybrid របស់​ក្រុមហ៊ុន Toyota ដើម្បី​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​ប្រទេស​ចិន​និង​នាំចេញ​ទៅក្រៅ​ប្រទេស។​

រថយន្ត​កៅអីបីជួរ​នេះ បំពាក់​ម៉ាស៊ីន​ប្រើសាំង​នៅ​ខាង​មុខ និង​ម៉ូទ័រ​អគ្គិសនី​នៅ​ខាង​ក្រោយ ដែល​មាន​ន័យ​ថា​វា​ជា​ប្រភេទឡាន​ប្រើប៉ុងពីរ។ GS8 ប្រើ​ម៉ាស៊ីន​ប្រភេទ Turbocharged ២.០ លីត្រ នៅ​ខាង​មុខ​ដែល​អាច​ផ្តល់​កម្លាំង​បាន ១៤២ គីឡូវ៉ាត់ ឯ​ម៉ូទ័រ​អគ្គិសនី​ខាង​ក្រោយបន្ថែម​កម្លាំង​បាន ៤០ គីឡូវ៉ាត់ ដែលសរុប​បាន ១៨០ គីឡូវ៉ាត់។

ចំនួន​កៅអីបីជួរ​ក្នុង​រថយន្ត​អាច​ផ្ទុក​មនុស្ស​បាន ៧ នាក់និង​លក់ក្នុង​តម្លៃ​ប្រមាណ ៣២ ៩០០ ដុល្លារសម្រាប់ទីផ្សារ​ក្នុង​ប្រទេស​ចិន៕