លែង​ភ័យ​រឿង​លិច​ទឹក​ហើយ ​ភ្លៀង​១៨​ថ្ងៃ ​តំបន់​វត្ត​ភ្នំ​កន្លែង​ធ្លាប់​លិច លែង​លិច​ហើយ

54

ឃើញថាក្រោយពីដាក់ឱ្យដំណើរការលូខ្នាតធំ អាងក្រោមដី ម៉ាសុីនកាយសំរាមស្វ័យប្រវត្តិ និងស្ថានីយ៍បូមទឹកថ្មីវត្តភ្នំ តំបន់ដែលធ្លាប់លិចទឹកធ្ងន់ធ្ងរនៅជុំវិញវត្តភ្នំ ផ្លូវលេខ ៤៧ ផ្លូវលេខ ៩០ ផ្លូវលេខ ៩២ និងផ្សារកណ្តាល ក្នុងខណ្ឌដូនពេញ មិនរងការលិចទឹកទៀតទេ។

ការដ្ឋានក៏បានដាក់ឱ្យដំណើរការលូខ្នាតធំបណ្តោះអាសន្ននៅភូមិសាស្ត្រសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោកក្នុងរយៈពេល៣ថ្ងៃមកនេះ ឃើញថា ស្តុបផ្សារមាន់អាំង ផ្លូវលេខ៥៩២ មុខវិទ្យាល័យឥន្ទ្រទេវី ក៏មានភាពល្អប្រសើរមិនរងការលិចទឹកទៀតដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសំអាតសំរាម​កកស្ទះមុខអណ្តូងលូ នៅមុខផ្ទះរៀងៗខ្លួនផង។

Loading...