ញាក់សាច់! ហាង​ឡាន​ធំ​មួយ​នៅ​ភ្នំពេញ​នាំ​ Tesla ស៊េរីថ្មី ២ ប្រភេទ​មក​ដាក់​លក់​យ៉ាង​កក្រើក​

108

ទីបំផុត​រថយន្ត​អគ្គិសនី​ល្បី​លើ​ពិភពលោក​របស់​លោក Elon Musk ពីរ​ប្រភេទ​ត្រូវ​ក្រុមហ៊ុន​លក់រថយន្ត​ធំមួយ​​នៅ​ភ្នំពេញ​បាន​យក​មក​ដាក់​លក់លើ​ទីផ្សារ​យ៉ាង​កក្រើក​នៅ​ព្រឹកមិញ​នេះ។

ពីរ​ម៉ូដែល​ដែល​ទើប​បង្ហាញ​វត្តមាន​នៅ​ភ្នំពេញ​នេះ​មាន Tesla Model 3 និង Tesla Model Y ដែល​រថយន្ត​ទាំង​ពីរ​សុទ្ធ​តែ​ជា​ប្រភេទ​ស៊េរី​ថ្មីឆ្នាំ ២០២១ ទាំង​អស់។ ចំពោះ Model 3 មាន​ ៣ ប្រភេទដូចជា Performance, Long Range និង Standard Plus។

សម្រាប់​ម៉ូដែល Performance ជា​ប្រភេទ​រថយន្ត​ប្រើ​ម៉ូទ័រ​អគ្គិសនីភ្លោះ ប៉ុង ២ មាន​សន្ទុះល្បឿន​ពី ០ ទៅ ១០០ គីឡូម៉ែត្រ​ប្រើពេល​តែ ៣,១ វិនាទី បើក​បាន​ចម្ងាយ ៥០០ គីឡូម៉ែត្រ​, ម៉ូដែល Long Range ម៉ូទ័រភ្លោះ ប៉ុងពីរ​ ប្រើបច្ចេកវិទ្យា AWD (All-Wheel Drive) សន្ទុះ​ល្បឿនពី ០​ ទៅ ១០០ គីឡូម៉ែត្រ​ប្រើពេល ៤,២ វិនាទី បើក​បាន​ចម្ងាយ ៥៧០ គីឡូម៉ែត្រ និង​ម៉ូដែល Standard Plus ប្រភេទ​ប៉ុងមួយ​នៅ​ផ្នែក​កង់ក្រោយ​ (Rear-Wheel Drive) សន្ទុះ​ល្បឿនពី ០​ ទៅ ១០០ គីឡូម៉ែត្រ​ប្រើពេល ៥,៣ វិនាទី បើក​បាន​ចម្ងាយ ៤២០ គីឡូម៉ែត្រ។

សម្រាប់ប្រភេទ Model Y មាន ២ ប្រភេទគឺ Performance និង Long Range។ Performance ប្រើ​ម៉ូទ័រ​អគ្គិសនីភ្លោះ ប៉ុង ២ ប្រើបច្ចេកវិទ្យា AWD (All-Wheel Drive) មាន​សន្ទុះល្បឿន​ពី ០ ទៅ ១០០ គីឡូម៉ែត្រ​ប្រើពេល​តែ ៣,៥ វិនាទី បើក​បាន​ចម្ងាយ ៤៩០ គីឡូម៉ែត្រ រីឯប្រភេទ Long Range ប្រើ​ម៉ូទ័រ​អគ្គិសនីភ្លោះ ប៉ុង ២ ប្រើបច្ចេកវិទ្យា AWD (All-Wheel Drive) មាន​សន្ទុះល្បឿន​ពី ០ ទៅ ១០០ គីឡូម៉ែត្រ​ប្រើពេល​តែ ៤,៨ វិនាទី និង​បើក​បាន​ចម្ងាយ ៥២០ គីឡូម៉ែត្រ។

បើ​តាម​ការ​បង្ហើប​ រថយន្ត​ Model 3 និង Model Y ដែល​ដាក់លក់នៅ​ហាង​នៅ​ភ្នំពេញ​ទើប​ដាក់លក់នេះ សុទ្ធ​តែ​មាន​តម្លៃ​ខ្ទង់ជាង ៩ ម៉ឺន​ដុល្លារ៕