សង្វែគ​ចិត្ត! ​អ្នក​គ្រូ​ពេទ្យ​ម្នាក់​ស្លាប់ ​អំឡុង​ពេល​ប្រយុទ្ធ​ប្រឆាំង​កូវីដ​១៩​

75

​ជារឿងដ៏សោកសៅបំផុត ក្រោយទទួលបានព័ត៌មានថា វីរនារីទ័ពអាវសកម្ពុជាមួយរូប បានទទួលមរណភាពហើយ នៅថ្ងៃទី ៣០ សីហា ឆ្នាំ ២០២១ នេះ ។ នេះបើតាមការបង្ហោះរបស់លោកជំទាវ ពេជ ចន្ទមុន្នី ប្រធានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនតេជោ-TYDA ។

អ្នកគ្រូពេទ្យ គឺជាទ័ពជួរមុខដែលបានលះបង់អស់នូវកម្លាំងកាយចិត្ត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា បានជួយសង្គ្រោះអាយុជីវិត ប្រជាជនខ្មែរជាច្រើននាក់ អស់រយៈពេលជាយូរមកហើយ ។ ពេលនេះអ្នកគ្រូពេទ្យ មិនទាន់បានឃើញពីភាពជោគជ័យនៃការយកឈ្នះលើមេរោគដ៏កាចសាងហាវនេះផង ស្រាប់តែត្រូវបាត់បង់ជីវិត ធ្វើឱ្យលោកគ្រូពេទ្យ អ្នកគ្រូពេទ្យជាច្រើន សោកស្ដាយជាទីបំផុត ។

Loading...