សំណាង​ហើយ! អាមេរិក​ស្ទាក់​កម្ទេច​ឡាន​ភេវករ​ដែល​បម្រុង​ទៅ​បំផ្ទុះ​គ្រាប់​នៅ​ព្រលាន​កាបុល​

236

​សហរដ្ឋ​អាមេរិក ​បាន​កម្ទេច​ឡាន​ភេវករ​ដែល​មាន​បំណង​ចង់​បើក​ទៅ​បំផ្ទុះ​គ្រាប់​បែក​នៅ​ព្រលាន​យន្ដហោះ​កាបុល ដែល​ពលរដ្ឋ​កំពុង​កក់កុញ​នៅ​ទី​នោះ។

​ការ​វាយ​ប្រហារ​របស់​អាមេរិក​នេះ ធ្វើ​ឡើង​តាម​រយៈ​​យន្ដហោះដ្រូន​ដែល​មាន​ការ​បញ្ជា​ពី​ខាង​យោធារ​អាមេរិក។ ​ក្រោយ​វាយ​ប្រហារ​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​អាមេរិក​បាន​ប្រកាស​ថា​ក្រុម​ភេវករ ISIS K ​មាន​បំណង​ចង់​បំផ្ទុះ​គ្រាប់​បែក​នៅ​ព្រលាន​យន្ដហោះ​កាបុល​ទៀត។ ខណៈ​​ដែល​កន្លង​ទៅ​នេះ ពួកគេ​ធ្វើ​បាន​សម្រេច​ម្ដង​ហើយ​ដែល​សម្លាប់​មនុស្ស​ជិត​២០០​នាក់ ​ក្នុង​នោះ​មាន​ទាហ៊ាន​អាមេរិក​១៣​នាក់​ផង​ដែរ។

​លោក ចូ បៃឌិន ប្រធានាធិបតី​អាមេរិក ​បាន​បញ្ជា​ឱ្យ​ក្រុម​ទាហាន​អាមេរិក​ការពារ​ឱ្យ​មែនទែន ព្រោះ​ក្រុម​ភេវករ​នឹង​បន្ដ​ការ​បំផ្ទុះ​គ្រាប់​បែក​សម្លាប់​ជន​ស្លូត​ត្រង់​បន្ថែម​ទៀត ដែល​មាន​បំណង​ចង់​ចាកចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន៕

Loading...