អាមេរិក បើក​ការ​វាយ​ប្រហារ​តាម​អាកាស​ជា​ការ​សងសឹក​លើ​ពួក ISIS K

119

​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​សៅរ៍​នេះ ​បាន​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​សងសឹក​ទៅ​លើ​ពួក ISIS K ​វិញ​ជា​ការ​តបត​បន្ទាប់​ពី​ពួកគេ​បាន​បំផ្ទុះ​គ្រាប់​បែក​សម្លាប់​ទាហ៊ាន​អាមេរិក​១៣​នាក់ ​និង​ជន​ស៊ីវិល​អាហ្វហ្គានីស្ថាន​ជិត​២០០​នាក់​។

​ទីបញ្ជាការកណ្តាលនៃយោធាអាមេរិកបានប្រកាសថា កងទ័ពអាមេរិកបានបើកការវាយប្រហារ ដោយប្រើប្រាស់យន្តហោះដ្រូនមួយគ្រឿង ប្រឆាំងនឹងសមាជិកក្រុម ISIS នៅក្នុងខេត្ត ណាងហ្គាហា (Nangahar) នៃប្រទេសអាហ្វហ្គានីស្ថាន ព្រោះអាមេរិកជឿជាក់ថា ពួកគេទាំងនេះមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកអត្តឃាត លើអាកាសយានដ្ឋានអន្តរជាតិជាតិទីក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលបានបណ្តាលឲ្យជនជាតិអាហ្វហ្គានីស្ថាន ១៦៩នាក់ និងទាហានអាមេរិក ១៣នាក់បាត់បង់ជីវិត។

អ្នកនាំពាក្យយោធាអាមេរិកលោក វីលៀម អឺប៊ែន (William Urben) បានថ្លែងថា មនុស្សម្នាក់បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារ ដោយយន្តហោះដ្រូនខាងលើនេះ ហើយគ្មានជនស៊ីវិលណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។

Loading...