ស្ថានីយ​​លក់​សាំង​មិន​គ្រប់លីត្រ ៤ ទីតាំង​ ត្រូវ​អាជ្ញាធរ​ចុះ​បង្រ្កាប​

60

​ស្ថានីយនិង​ដេប៉ូ​ប្រេងឥន្ធនៈ ៤​ទីតាំង ក្នុង​ចំណោម ៨​ទីតាំង ដែល​បាន​ប្រកប​អាជីវកម្ម​ប្រេងឥន្ធនៈដោយ​លក់​មិន​គ្រប់លីត្រ និងបន្លំប្រេងសាំងធម្មតាជាប្រេងសាំងស៊ុបពែរ ត្រូវ​​មន្ត្រី​ជំនាញ​សាខា​ (​ក​.​ប​.​ប​.) ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ រាជធានី​ភ្នំពេញចុះ​បង្រ្កាប​និង​ចាត់វិធានការ​តាម​ច្បាប់​។

ទន្ទឹមនឹងនោះ មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញបានដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ១៩គីឡូក្រាម ពីម៉ាតលក់ទំនិញចំនួន ២ទីតាំង ដែលទំនិញទាំងនោះរួមមាន កូកាកូឡាដប និងខ្ទិះដូងកំប៉ុងផងដែ៕

Loading...