ជា​ដំណឹង​ល្អ ឥឡូវ​នេះ​នៅ​ភ្នំពេញ​មាន​អ្នក​ឆ្លង​កូវីដ​១​ថ្ងៃ​ក្រោម​៧០​នាក់​ហើយ​

410

​នៅថ្ងៃទី២២ សីហានេះ អ្នកឆ្លងជំងឺកូវីដ-១៩ មានតែ៦៨នាក់ប៉ុណ្ណោះ​ដែល​ជា​ចំនួន​កាន់​តែ​ថយ​ចុះ​មួយ​បើ​ធៀប​ទៅ​ពេល​មុន​ៗ។

​នេះ​បើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៣​ ខែ​សីហា​នេះ ​ខណៈដែលលោកទទួលអំណោយពីលោក ហ៊ុន ម៉ានី ប្រធាន​គណៈ​កម្មការ​ទី​៧​នៃ​រដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី យឹម ឆៃលីន ដើម្បី​បន្ត​ផ្ដល់​ជូន​ទៅ​ឱ្យ​បងប្អូន​ជា​ប្រជាការពារខណ្ឌ និងសង្កាត់ទាំង១០៥ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា កាលពីថ្ងៃទី២២ សីហា ម្សិលមិញនេះ ជំងឺកូវីដ-១៩ សម្រាប់ នៅរាជធានីភ្នំពេញ មានការថយចុះច្រើន ពោលគឺអ្នកមានវិជ្ជមានកូវីដ-១៩ មានតែ៦៨នាក់ប៉ុណ្ណោះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកនៅតែជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ អោយកាន់តែល្អប្រសើរ។

Loading...