ឡើងឡូយ! ស្ពានអាកាសថ្មើរជើងនាងគង្ហីងតម្លៃ ៣ លាន$ ដាក់ឲ្យ​ប្រើថ្ងៃ ២២ នេះហើយ!

0
11485

ស្ពានអាកាសថ្មើរជើងនាងគង្ហីងដែល​ចំណាយ​ប្រាក់សាងសង់ប្រមាណ ៣ លានដុល្លារ​អាមេរិក នឹងដាក់ឱ្យប្រើប្រាស់ជាសាធារណៈ ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់រដ្ឋបាល​រាជធានីភ្នំពេញនៅថ្ងៃទី១២ ខែមិថុនានេះ។

ស្ពានអាកាសថ្មើរជើងនាងគង្ហីង សាងសង់ឡើង​បំពាក់ដោយជណ្តើរយន្តដ៏ទំនើប ក្រោមកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញ​ និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ក្នុង​គោលបំណង ដើម្បី​ចូលរួម​កាត់បន្ថយការ​កកស្ទះ​ចរាចរណ៍​នៅ​តំបន់អគារពាណិជ្ជកម្ម Olympia City៕

អត្ថបទ៖ រតនា

ផ្តល់មតិយោបល់