២ ឆ្នាំបាត់ ! Emirates ធ្វើខួប ២ ឆ្នាំនៅកម្ពុជា ព្រមនឹងបើកដំណើរការជើងហោះហើរត្រង់ពី ភ្នំពេញទៅបាងកក ថ្នាក់ដំបូង ​(First Class)

698

ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត(Emirates)ប្រារព្ធខួប២ឆ្នាំរបស់ខ្លួននៅប្រទេសកម្ពុជាព្រមជាមួយការបើកដំណើរការជើងហោះហើរត្រង់ពីទីក្រុងភ្នំពេញទៅបាងកក និងធ្វើការណែនាំពីយន្តហោះថ្នាក់ដំបូង ​(First Class) ការផ្តល់ជូនពិសេសដ៏អស្ចារ្យ នឹងដាក់ដំណើរការនៅក្នុងការហោះហើរជាប្រចាំពីទីក្រុងភ្នំពេញ ទីក្រុងឌូបៃ តាមរយៈទីក្រុងបាងកក។

ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹតរៀបចំកម្មវិធីគម្រប់ខួប២ឆ្នាំនៅកម្ពុជាក្នុងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩​ ដែលនឹងមកដល់ នាពេលឆាប់ៗខាងមុខនេះ ជាមួយនឹង ការពង្រឹងសេវាកម្ម លំដាប់ខ្ពស់។​​​ ឈានចូលឆ្នាំទី៣ ក្នុងការបើកដំណើរការ​ ការិយាល័យអ៊ែមមឺរឹតនៅភ្នំពេញ អ៊ែមមឺរឹតកំពុងតែពង្រឹងសេវាកម្មថ្មី​ ដោយការ បើកដំណើរការ​ ជើងហោះហើរប្រចាំថ្ងៃ​​ ​​ទៅកាន់ទីក្រុងបាងកក ដែលធ្វើឲ្យ កាន់តែងាយស្រួល រវាងប្រទេសពីរ នៅក្នុងអាស៊ីអាគ្នេយ៍ជាមួយ​នឹងជើងហោះហើរ រយៈពេល១ម៉ោង ៣០នាទី និងផ្តល់ជូននូវជម្រើសជាច្រើនសម្រាប់ដំណើរកម្សាន្តនៅក្នុងតំបន់ តាមរយៈដៃគូសហការ​ របស់ខ្លួន។

ជើងហោះហើរប្រចាំថ្ងៃរបស់អ៊ែមមឺរឹតពីរាជធានីភ្នំពេញត្រូវបានបើកដំណើរការជាមួយយន្តហោះប៊ូអ៊ីង ៧៧៧ ដោយផ្តល់ជម្រើសច្រើនដល់អ្នកដំណើរ ដែលចង់បាននូវដំណើរកម្សាន្ត លំដាប់កំពូល។ការផ្លាស់ប្តូរនេះជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អ៊ែមមឺរឹតក្នុងការផ្តល់ជូនអ្នកដំណើរពីប្រទេសកម្ពុជានូវការតភ្ជាប់ដែលមានភាពងាយស្រួល ស្ទីល​ និងការកែលំអ ជាបន្តបន្ទាប់ដើម្បីបំពេញតាមតម្រូវការរបស់អ្នកដំណើរ។

ការបើកដំណើរការជើងហោះហើរថ្មីកាលពីថ្ងៃទី១ មិថុនានេះ អ្នកដំណើរទាំងអស់ឥលូវ អាចទទួលបានបទពិសោធន៍ធ្វើដំណើរតាមយន្តហោះថ្នាក់ដំបូងពីទីក្រុង ភ្នំពេញទៅទីក្រុងបាងកក នឹងបន្តទៅកាន់ទីក្រុងឌូបៃ។ អ្នកដំណើរពីប្រទេសកម្ពុជា ឥលូវអាចធ្វើដំណើរជាមួយយន្តហោះថ្នាក់ដំបូង(First Class) តាមរយៈក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឺរឹតដែលភ្ជាប់ទៅកាន់ជាង ១៥០ទិសដៅនៅក្នុងអាស៊ី មជ្ឃឹមបូព៌ា ទ្វីបអឺរ៉ុប និង អាមេរិក។

លោក Abdulla Adnan នាយកគ្រប់គ្រងផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត បាននិយាយថា“ចាប់តាំងពីយើងបានចាប់ផ្តើមបើកដំណើរការការិយាល័យអ៊ែមមឺរឹតនៅកម្ពុជាមកកាលពីថ្ងៃទី 1 ខែកក្កដាឆ្នាំ 2017 អ្នកធ្វើដំណើរជាង ១៣០០០០នាក់ បានទទួលនូវសេវាកម្ម​ ដែលទទួលបានពានរង្វាន់របស់យើង។ពួកយើងពិតជាមានភាពសប្បាយរីករាយណាស់ក្នុងការបង្កើតទំនាក់ទំនងនៅក្នុងទីផ្សារ និងបង្កើនអ្នកដំណើររបស់យើង ក្នុងរយៈពេលត្រឹមតែ២ឆ្នាំ ប៉ុណ្ណោះ។”
លោកបានបន្តទៀតថា“ខណៈដែលយើងកំពុងបន្តទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកដំណើរសម្រាប់កៅអីយន្តហោះថ្នាក់សន្សំសំចៃនិងថ្នាក់ពាណិជ្ជកម្មរបស់យើង។យើងមានបំណងនឹងធ្វើ​ តាមការសន្យារបស់យើង ​ “Fly Better” ដែលអនុញ្ញាតឲ្យអ្នកដំណើរទទួលបាន​ ការផ្តល់ជូន​ដែលមិនធ្លាប់មាន​ពីមុនមក ការផ្តល់ជូនការធ្វើដំណើរដែលមិនអាចបំភ្លេចបាន​ និងមានផាសុខភាព​ ។ ​​ការច្នៃប្រឌិតជាធាតុ ដ៏សំខាន់ នៃអ្វីដែលយើងធ្វើ។

​​ យើងតែងតែខិតខំ ប្រឹងប្រែងឥតឈប់ឈរ​ ដើម្បីបំពេញ​ តំរូវការអតិថិជន ឳ្យល្អឥតខ្ចោះ​ និងយើងបំប្លែង សេចក្តីត្រូវការទាំងនោះ​ ជាលក្ខណៈពិសេស និង បន្ថែមសេវាកម្មដើម្បីសេចក្តីរីករាយ ដល់អ្នកដំណើររបស់យើង។​យើងក៏ព្យាយាមឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងផ្លាស់ប្តូរ ហើយបំពេញតម្រូវការកើនឡើងនៃការធ្វើដំណើរពីប្រទេសកម្ពុជា។ ការបើកដំណើរការយន្តហោះថ្នាក់ដំបូងរបស់ពួកយើងហោះហើរពីភ្នំពេញទៅទីក្រុងឌូបៃតាមរយៈទីក្រុងបាងកកដែលបង្ហាញថាពួកយើងពិតជាផ្តល់ជូនសេវាកម្មដ៏ល្អឥតខ្ជោះដល់អ្នកដំណើរពីប្រទេសកម្ពុជារបស់ពួកយើង។” អ្នកដំណើរទាំងអស់អាចទទួលបានបទពិសោធន៍ថ្មីស្រឡាងជាមួយកៅអីយន្តហោះថ្នាក់ដំបូងដ៏ប្រណិតដែលមានទ្វារ៉ូត ទីធ្លាធំទូលាយ កន្លែងអង្គុយមិនញ័រ និងទូរទស្សន៍ ទំហំ៣២អុីងកំរិត HD ដែលមានជាង៤០០០ប៉ុស្តិ៍ សម្រាប់ភាពយន្ត វីដេអូឯកសារ ប៉ុស្តិ៍កីឡានិងបទចម្រៀងជាច្រើន។សេវាកម្មយន្តហោះថ្នាក់ដំបូងអ៊ែមមឺរឹតផ្តល់ជូនអតិថិជនដោយមានការបម្រើអាហារជាច្រើនមុខ រួមជាមួយនឹងស្រាទំពាំងបាយជូរកំរិតព្រីមៀម ស្រាសាំប៉ាញ និងភេសជ្ជៈផ្សេងៗទៀត។​​​

ស្តង់ដារសេវាកម្មដោយអ្នកបំរើការលើយន្តហោះ ដែលអាចនិយាយបានច្រើនភាសា ​​​​​​អ្នកដំណើរ​ អាច​​​​ ​​​​​​ភ្ជាប់សេវា អិុនធើ ណែតដោយឥតគិតថ្លៃ និងប្រព័ន្ធកម្សាន្ត ice បាននៅគ្រប់កាប៊ីន ទាំងអស់​ ​ដើម្បីបំពេញសេចក្តីរីករាយជូនអ្នកដំណើរ។​​​​​​​ អ្នកដំណើរនៃយន្តហោះថ្នាក់ដំបូង និងថ្នាក់ជំនួញ​ ក៏អាចទទួលបាន​​ សេវាកម្មបន្ថែមទៀតមានដូចជា សេវាបើកបរទៅ និង មកពីព្រលានយន្តហោះ ទូទាំង៧៥ទីក្រុង និង​ កន្លែងអង្គុយរង់ចាំ​ សម្រាប់ឲ្យអ្នកដំណើរ​ទាំងអស់ អាចរីករាយបាន​​​​មុនពេលហោះហើរ។

អាកាសចរ​ណ៍ អ៊ែមមឺរឹត នឹងហោះចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃ ដោយចេញដំណើរ ពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ(PNH) នៅម៉ោង១១ និង២០នាទីយប់ តាម រយៈជើងហោះហើរ EK371 និងទៅដល់អាកាសយាន្តដ្ឋានសុវណ្ណភូមិបាងកក​(BKK) នៅម៉ោង១២ និង៤០នាទី នាថ្ងៃបន្ទាប់ ហើយនឹងធ្វើការហោះហើរ បន្តទៅកាន់ទីក្រុងឌូបៃនៅម៉ោង២ និង២៥នាទីព្រឹកថ្ងៃបន្ទាប់ និងទៅដល់នៅម៉ោង៥ និង៣៥នាទីព្រឹក នៅអាកាសយាន្តដ្ឋានអន្តរជាតិទីក្រុងឌូបៃ។សម្រាប់ការត្រឡប់មកវិញតាមរយៈជើងហោះហើរ EK370 នឹងត្រូវចេញដំណើរ ពីអាកាសយាន្តដ្ឋានទីក្រុង ឌូបៃនៅម៉ោង៨ និង ៤៥នាទីព្រឹក និងទៅដល់ទីក្រុងបាងកក នៅម៉ោង៦ និង១៥នាទីល្ងាច។ ជើងហោះហើរ ដដែលនឹងចេញដំណើរ ពីទីក្រុងបាងកក នៅម៉ោង៨យប់ និងមកដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោង៩ និង២៥នាទីយប់។ បញ្ជាក់ម៉ោងខាងលើ ជាម៉ោងតាមតំបន់នីមួយៗ ។

ក្រុមហ៊ុនអាកាសចរ​ណ៍ អ៊ែមមឺរឹត​​ តភ្ជាប់សម្រាប់អ្នកដំណើរ នៅប្រទេសកម្ពុជា​ ទៅនឹងបណ្តាទិសដៅផ្សេងៗទៀត នៅប្រទេសថៃ នឹងប្រទេសផ្សេងៗ នៅអាស៊ីអាគ្នេយ៍ ដោយមានកិច្ចសហប្រតិបត្តិការជាមួយដៃគូរ ​អាកាសចរណ៍នានាក្នុងតំបន់ ដូចជា Bangkok Airway Jet Star និង​ Jetstar Pacific​។
សម្រាប់ព៌តមាននៃការកក់សំបុត្រយន្តហោះ អ្នកដំណើរទាំងអស់អាចទំនាក់ទំនង ការិយាល័យអ៊ែមមឺរឹត នៅកម្ពុជាតាមរយៈលេខទូរសព្ឌ 023 998 168 ឬតាមរយៈអ៊ីម៉ែល ekcambodia@emirates.com ដើម្បីធ្វើការកក់សំបុត្រយន្តហោះ សូមចូលទៅកាន់ www.emirates.com/kh ឬ​ ទំនាក់ទំនងទៅកាន់ភ្នាក់ងារទេសចរណ៍៕

អំពីក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត
អ៊ែមមឺរឹតគឺជាបណ្តាញតភ្ជាប់សកលលោកសម្រាប់មនុស្សនិងទីកន្លែង ហើយក៏ជាអ្នកបង្កើតវប្បធម៌ ដែលជាអ្នកបំផុសគំនិតនៅជុំវិញពិភពលោកជាមួយនឹងបណ្តាញដែលកំពុងរីកចម្រើននៃទិសដៅសកលរបស់យើង។ ជាមួយនឹងយន្តហោះ273 គ្រឿងរាប់បញ្ចូលទាំងយន្តហោះ A380 ចំនួន 109 ក្រុមនាវាដែលទទួលបានពានរង្វាន់ច្រើនបានហោះហើរទៅកាន់ 158 គោលដៅនៅក្នុង 86 ប្រទេសនិងដែនដីនៅទូទាំងទ្វីបចំនួន 6 ។ ក្រុមហ៊ុនអាកាសចរណ៍នេះគឺជាក្រុមហ៊ុនអាកាសចរណ៍ ធំបំផុតរបស់ ពិភពលោកដែលមានយន្តហោះ Airbus A380 និង Boeing 777 ។ សេវាកម្សាន្តដ៏សម្បូរបែបមានម្ហូបអាហារឆ្ងាញ់តាមតំបន់ ប្រព័ន្ធកម្សាន្តដែលទទួលបានពានរង្វាន់ ice និងបដិសណ្ឋារកិច្ចដែលផ្តល់ជូន ដោយ ក្រុមនារីអាកាសចរណ៍ជាច្រើនរូប ពី130 សញ្ជាតិបានធ្វើឱ្យក្រុមហ៊ុន អ៊ែមមឺរឹតក្លាយទៅជាក្រុមហ៊ុនអាកាសចរណ៍មួយ ដែលគេទទួលស្គាល់ទូទាំងពិភពលោក។

Media Contact
REDHILL Cambodia
ekcambodia@redhill.asia

SHARE