អីយ៉ា ឥលូវនេះអ្នកអាចប្រើប្រាស់ iCloud Drive លើ Windows បានហើយ

285

 

នៅទីបំផុតសេវាកម្ម iCloud Drive របស់ Apple អាចប្រើប្រាស់នៅលើ Windows 10 បានហើយ
ក្រោយពី Apple បានធ្វើការបង្ហោះកម្មវិធី iCloud នៅលើ Microsoft Store ដែលមាននៅលើ Windows 10 ទាំងអស់

កម្មវិធី iCloud អនុញ្ញាតឱ្យអ្នកប្រើប្រាស់ងាយស្រួលចូលទៅប្រើប្រាស់មុខងារ ផ្ទុករូបភាព ឬ វីដេអូ
ព្រមទាំងប្រើប្រាស់អ៊ីម៉េល (@iCloud) ឯកសារនិងព័ត៌មានសំខាន់ៗផ្សេងច្រើនទៀតពីគណនី iCloud បានយ៉ាងងាយស្រួល
ដូចកម្មវិធី iCloud កំពុងតែមានស្រាប់នៅលើ MacOS ផងដែរ។

មិនតែប៉ុណ្ណោះកម្មវិធី iCloud សម្រាប់ Windows ថ្មីនេះបាននាំយកមុខងារ iCloud Drive សម្រាប់អ្នកប្រើប្រាស់ Windows 10
ដោយវានឹងបង្កើត iCloud Drive កំពុងតែផ្ទុកលើ Server អាចអោយអ្នកប្រើប្រាស់លើ File Explorer ដោយផ្ទាល់
ដែលមានលក្ខណៈស្រដៀង Local Drive និង Cloud Drive របស់ DropBox ឬ OneDrive ផងដែរ។
ដូចនេះវាបង្កភាពងាយស្រួលសម្រាប់អ្នកកំពុងប្រើប្រាស់ iPhone ឬ iPad អាចបំពេញតម្រូវការអ្នកប្រើប្រាស់ក្នុងការផ្ទេរឯកសារចេញចូល
ដោយពុំចាំបាច់ចំណាយពេលចម្លងចេញចូលតាមរយៈ USB ឬ Share តាមរយៈ Apps ផ្សេងទៀតឡើយ។

លោកអ្នកអាចទាញយកកម្មវិធី iCloud បាននៅលើ Microsoft Store ដែលមានស្រាប់នៅលើ Windows 10 ដោយឥតគិតថ្លៃ

 

  • ដោយ ElunChen
  • ប្រភព: iClarified

 

 

SHARE