អស្ចារ្យខ្លាំង!! ក្រុមគោព្រៃកម្ពុជាឈ្នះប៉ាគីស្ថាន ២-១ ឡើងជុំទី២ នៃវគ្គជម្រុះ FIFA World Cup 2022

630

កាតា: ក្រុមហ៊ុនបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលមានរហ័សនាមក្រុមគោព្រៃ កម្ពុជា បានធ្វើអោយអ្នកគាំទ្រ រីករាយជាខ្លាំង ដោយយកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថាន ទាំង ២ ជំនួបតែម្ដង។ ជំនួបទី ១ ធ្វើឡើងនៅពហុកីឡាដ្ធានជាតិ អូឡាំពិក
ដោយក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះប៉ាគីស្ថាន ក្នុងលទ្ធផល ២-០ និង ជំនួបទី ២ បន្ដយកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថាន ដោយលទ្ធផល ២-១ នៅទឹកដីកណ្ដាល ទីក្រុងដូហាប្រទេសកតា នារាត្រីម៉ោង ១១ (ម៉ោងនៅកម្ពុជា) ថ្ងៃទី១១ ឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

ឆ្លងកាត់ការប្រកួតដ៏តានតឹងរយៈពេល ៩០ នាទី ដោយនៅតង់ទី ១ ក្រុមប៉ាគីស្ថាន រាងមានប្រៀបគ្រប់គ្រងបាល និង នាំមុខក្រុមកម្ពុជា ១គ្រាប់ តាមរយៈការទាត់បាល់ពិន័យ ១១ម៉ែត្រ ក្រោយទាត់បាល់ប៉ះដៃខ្សែការពារកម្ពុជា ក្នុងប្រអប់គ្រោះថ្នាក់
លទ្ធផលនេះ បានរក្សាបណ្ដោះអាសន្ន រហូតដល់ចប់តង់ទី១ ។

លុះចូលតង់ទី២ ក្រោមការដឹកនាំផ្ទាល់របស់អ្នកចាត់ការទូទៅក្រុម លោក Keisuke Honda និង គ្រូបង្វឹកលោក Felix បានផ្លាស់ប្ដូរឲ្យក្រុមគោព្រៃកម្ពុជា ផ្លាស់ប្ដូរយុទ្ធសាស្ដ្រថ្មី និងធ្វើបានយ៉ាងល្អ រហូតវាយបកបាន ២គ្រាប់វិញ ដែលធ្វើ សម្រេចដោយកីឡាករ សេត រ៉ស៊ីប នៅនាទី៦៤ និងកីឡាករ រឿង ប៊ុនហៀង នៅនាទី៨៩ ទម្លាក់ក្រុមប្រជុំដោយកីឡាករកូនកាត់ប៉ាគីស្ថាន ជាមួយជ័យជម្នះ ២-១ តែម្ដង។

សរុបលទ្ធផល ២ជើង ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមប៉ាគីស្ថាន ៤-១ ដូច្នេះក្រុមគោព្រៃកម្ពុជា ត្រូវឡើងទៅចាប់ពូលនៅជុំទី២ នៃព្រឹត្តិការណ៍ FIFA World Cup 2022។ ក្រោយប្រកួតចប់ ក្រុមជម្រើសជាតិកម្ពុជាត្រូវធ្វើដំណើរមកកាន់ទឹកដីកំណើតវិញភ្លាមៗផងដែរ។

 

  • ដោយ: ElunChen
  • ប្រភេទ: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

SHARE