អ្នក​ទៅ​លេង​កោះរ៉ុង តាម​ដាន​សុខភាព​បន្ទាន់ ពេល​នេះ​រកឃើញ​ឆ្លង ២៤ នាក់​ហើយ!

91

អភិបាលក្រុងកោះរ៉ុងបានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ អ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបមានចំនួន ២៤នាក់ ស្រី ១៣ នាក់បានរៀបចំបញ្ជូនមកកន្លែងសំរាកព្យាបាលនៅក្រុងព្រះសីហនុ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទូរទស្សន៍​ជាតិ​កម្ពុជា។

ក្រុងកោះរ៉ុង-លោក នួន ប៊ុនថុល អភិបាល ក្រុងកោះរ៉ុង បានអោយដឹងថា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងាររដ្ឋបាលក្រុងកោះរ៉ុង សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានយកសំណាកប្រជាពលរដ្ឋ រស់នៅភូមិកោះតូច ភូមិដើមថ្កូវ និងភូមិកោះរ៉ុងសន្លឹម(ចំនុច២៣) នៃសង្កាត់កោះរ៉ុងសន្លឹម សរុបចំនួន ៦២២នាក់ ស្រី២៥៣នាក់។ ជាលទ្ធផងក្រោយការធ្វើតេស្តសំណាកបានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ រស់នៅក្នុងភូមិកោះតូច និងភូមិដើមថ្កូវចំនួន ១៦នាក់ ស្រី១០នាក់។ លោកអភិបាលក្រុងកោះរ៉ុងបានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ អ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបមានចំនួន ២៤នាក់ ស្រី១៣នាក់ និងបានរៀបចំបញ្ជូនមកកន្លែងសំរាកព្យាបាលនៅក្រុងព្រះសីហនុរួចរាល់ហើយ។

លោកបានបន្ថែមថា យោងតាមភាពជាក់ស្តែងរដ្ឋបាលក្រុងកោះរ៉ុង នឹងបន្តបិទការចេញចូលភូមិកោះតូចរយៈពេល ១៤ថ្ងៃបន្ថែមទៀត ចំនែកប្រជាពលរដ្ឋរស់នៅភូមិដើមថ្កូវ និងភូមិកោះរ៉ុងសន្លឹម (ចំនុច២៣) ត្រូវបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន អោយគ្រប់ចំនួនថ្ងៃតាមការកំណត់នៃវិធានការសុខាភិបាល។ ជាមួយគ្នានេះ រដ្ឋបាលក្រុងក៏សូមអំពាវនាវដល់ម្ចាស់អាជីវកម្មដឹកភ្ញៀវទេសចរណ៍ទាំងអស់ សូមបន្តផ្អាកការដឹកភ្ញៀវចូលមកភូមិកោះតូចមួយរយ:ទៀតសិន រហូតដល់មានការជូនដំណឹងជាថ្មី ដោយឡែកចំពោះទូកដឹកទំនិញ រឺគ្រឿងឧបភោគ បរិភោគ គឺអាចចរាចរណ៍បានធម្មតា៕

Loading...