ទឹក​ដី​អង្គរ​យើង ​បន្ដ​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​៩៨​នាក់ ​និង​ជា​សះស្បើយ​៣០​នាក់​

40

ខេត្ត​សៀមរាប ​រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ​ថ្មីចំនួន​៩៨នាក់ ​និង​ជា​សះស្បើយ​ ចំនួន៣០នាក់ នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ២០២១។

រដ្ឋបាល​ខេត្ត​សៀមរាប ​សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍​ នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩​ រដ្ឋបាលខេត្ត ​បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ​ថ្មី ​ចំនួន​៩៨នាក់​ និង​ជា​សះស្បើយ​អ្នក​វិជ្ជមាន​ជំងឺកូវីដ-១៩​ ចំនួន៣០នាក់ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ដូច​មាន​រាយ​នាម​ក្នុងតារាង។

ករណីទី១​ ដល់ទី៣ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៤ គឺជាករណី​មាន​ប្រភព​ចម្លង​ចេញ​ពី​ផ្សារ​កំពង់ឃ្លាំង និងករណីទី៥ ដល់ទី៦ ជា​ករណីឆ្លង​មាន​ប្រភព​ចម្លងចេញ​ពីផ្សារ​ចារ​ឈូក​។ ​ក្នុងនោះ​ ករណីទី៧ ​ដល់ទី១១​ ​ជាករណី​មានប្រភព​ចម្លងចេញ​ពីអ្នកដំណើរ​មកពី​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្តកំពត​។ ជាមួយគ្នានេះ ករណីទី១២ ដល់ទី៥០​ គឺជាករណី​ពុំទាន់អាច​សន្និដ្ឋាន​ពីប្រភព​ចម្លងច្បាស់លាស់​នៅឡើយ។ ​ចំពោះ ករណីទី៥១ ដល់ទី៩៨​ គឺជាប្រជាពលរដ្ឋ​ត្រឡប់​ពី​ប្រទេស​ថៃ ​មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវ​បាន​ក្រុម​គ្រូពេទ្យដាក់​ឱ្យធ្វើចត្តាឡីស័ក ​នៅវិទ្យាល័យសម្តេចឪ។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន​៤៣១៨នាក់​ បាន​ព្យាបាល​ជា​សះ​ស្បើយ​ចំនួន​២១៨៨នាក់​ ស្លាប់៤៦នាក់ និង២០៨៤នា​ក់ កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និង​វិទ្យា​ល័យ​ដំដែក៕

Loading...