ល្អ​ណាស់! សម្តេច ហ៊ុន សែន​ សម្រេច​បង្កើត​ក្រុម​ការងារសិក្សា​និង​ស្រាវជ្រាវឱសថ​ប្រឆាំង​កូវីដ ១៩

89

សម្តេច ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​កម្ពុជា បាន​សម្រេច​បង្កើត​ក្រុម​ការងារ​សិក្សា និង​ស្រាវជ្រាវ​រកឱសថនិង​បរិក្ខារ​សម្រាប់ប្រយុទ្ធប្រឆាំង​និង​បង្ការ​ជំងឺកូវីដ ១៩។

ក្នុង​សេចក្តី​សម្រេច​ដដែល​បាន​សង្កត់ធ្ងន់ថា ក្រុមការងារ​ដែល​បង្កើតឡើង​នេះ ត្រូវ​សិក្សា​និង​ជ្រាវរកឱសថ​ និង​ស្វែង​រកឧបករណ៍​តេស្ត​រក​មេរោគកូវីដ ១៩ ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ ងាយស្រួល​ប្រើប្រាស់​ និង​មាន​តម្លៃ​សមរម្យ ដើម្បី​ពន្លឿ​​ន​ប្រសិទ្ធភាព​នៃយុទ្ធនាការ​ប្រឆាំង​កូវីដ ១៩។ លើស​ពី​នេះ​ក្រុមការងារ​ទាំងអស់ ត្រូវ​ធ្វើការ​យ៉ាង​ជិតស្នីទ​ជាមួយ​ក្រុមហ៊ុន​​ផលិត​ឱសធ​និង​បរិក្ខារ​តេស្តរកកូវីដ ១៩ ឬ​ដៃ​គូរ​បរទេស​ដែល​ពាក់ព័ន្ធ ដើម្បី​ទទួលបាន​ព័ត៌មាន​ដែល​ចាំបាច់​និង​ច្បាស់លាស់បំផុត៕

Loading...