កើន​ទៀត​ហើយ! វៀតណាម​ថ្ងៃ​នេះ​រកឃើញ​ឆ្លង​ក្បែរ ១ ម៉ឺន​នាក់​និង​ស្លាប់ជិត ៤០០ នាក់

146

វៀតណាម​ថ្ងៃ​នេះបាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ចំនួន​យ៉ាង​ច្រើន​សន្ធឹក​ដល់​ទៅ ៩ ៧៦៥ ករណី ដែល​កើន​ឡើង​ខ្លាំងលើស​រាល់ដង​ដាច់​តែម្តង រីឯ​ចំនួន​អ្នក​ស្លាប់​ដោយ​កូវីដមាន​ដល់ទៅ ៣៩២ នាក់។ នេះ​បើ​តាមគេហទំព័រ Worldometers។

ដោយ​សារមួយ​រយៈ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ វៀតណាម​កើន​អ្នក​ឆ្លង​ច្រើនៗឡើងៗខ្ទង់ពាន់នាក់ហើយ​ថែម​ថ្ងៃ​នេះ​ក្បែរ​មួយម៉ឺន​នាក់​ទៀត​នោះ ធ្វើ​ឱ្យ​តួលេខ​ឆ្លង​សរុប​ទូទាំង​ប្រទេស​នៅ​ពេល​នេះ​មាន​ចំនួន ១៣៣ ០០០ ករណី​និង​ស្លាប់ ១ ០២២ នាក់៕

Loading...