ថៃ​ថ្ងៃ​នេះ​ស្លាប់ ១១៧ នាក់​និង​ឆ្លង​ថ្មីកើន​ដល់ ១៧ ៣៤៥ ករណី តួលេខ​កាន់តែ​ច្រើនឡើងៗ

55

នៅ​ថ្ងៃ​សុក្រ​នេះ ថៃ​បាន​រកឃើញ​អ្នក​ស្លាប់​ដោយ​សារ​កូវីដថ្មី​ចំនួន ១១៧ នាក់ និង​ឆ្លងចំនួន ១៧ ៣៤៥ ករណី ដែល​ក្នុង​នោះ ១៦ ៦៦៤ ករណី​រកឃើញ​លើ​ពលរដ្ឋ​ទូទៅ និង ៦៨១ ករណី។​

អ្នកនាំពាក្យ​មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍​កូវីដថៃលោក Taweesilp Visanuyothin បាន​និយាយ​ថា ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ចេះ​តែ​កើន​ឥតឈប់ឈរ ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​នៅ​ពេល​នេះ​ច្រើន​លើស​លើស​លុប រហូត​តាម​មន្ទីរពេទ្យ​នានា​នៅ​ក្រុង​បាំងកក​ខ្វះ​គ្រែ​សម្រាប់អ្នកជំងឺសម្រាកព្យាបាលទៅហើយ។

ក្នុង​ចំណោម​ករណីឆ្លង​ថ្មី​នេះ​ដែរ ក្រុង​បាំងកករ៉ាប់រង​ច្រើន​ជាង​គេ​ដល់ទៅ ៣ ២៣១ ករណី និង​ក្រៅពីនោះ​សុទ្ធ​តែ​តាម​បណ្តាខេត្តក្រុង​ចំនួន ៨​ ផ្សេង​ទៀត។

សរុបទូទាំងប្រទេស​ថៃ មាន​អ្នក​ឆ្លង​កូវីដ ១៩ ​ចំនួន ៥៧៨ ៣៧៥ ករណី​ ជាសះស្បើយ ៣៨១ ១៧០ ករណី និង​ស្លាប់ ៤ ៦៧៩ នាក់៕

Loading...