ជំទាវ ឱ វណ្ណឌីន ថា​មេរោគ​កូវីដ​១៩​បម្លែងថ្មី Delta ឆ្លង​ចូល​សហគមន៍​ជា​បណ្តើរៗ ​ហើយ

185

លោក​ជំទាវ ឱ វណ្ណឌីន ​បានអះអាងថា ​មេរោគ​កូវីដ១៩​បម្លែង​ថ្មី​ Delta ​បាន​ឆ្លង​ចូល​ក្នុង​សហគមន៍​ជា​បណ្តើរៗ ​ហើយ។

លោក​​ជំទាវ ឱ វណ្ណឌីន ​រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល ​និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច ការ​ចាក់វ៉ាក់សាំងកូវីដ១៩ ​ក្នុងក្របខណ្ឌ​ទូទាំងប្រទេស បានថ្លែងអះ​អាងថា មេរោគ​កូវីដ១៩​បម្លែង​ថ្មី​ប្រភេទDelta បានឆ្លង​ចូលក្នុង​សហគម​ន៍​​មួយចំនួន ហើយដោយភាគច្រើន នៃ​ការ​ឆ្លង​ចូល​ក្នុង​សហគមន៍​នេះ គឺ​កើត​ចេញ​ពី​បងប្អូន​ពលករ​ខ្មែរ​យើង​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​នោះ។

Loading...