វ៉ាក់សាំង​ជំនួយ​អាមេរិក Johnson & Johnson ​ដឹក​មក​ដល់​កម្ពុជា​ស្អែក​នេះ​ហើយ!

24

វ៉ាក់សាំងកូវីដ ១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ នឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃស្អែក​ទី ៣០ ខែកក្កដា ឆ្នាំ២០២១។

ជំនួយ​វ៉ាក់សាំង​នេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។

វ៉ាក់សាំងដែលមកដល់ថ្ងៃស្អែកនេះ មានចំនួនពាក់កំណ្តាល​ពោល​គឺ​ស្មើ​នឹង ៥០ម៉ឺនដូស ហើយ​ ៥០ម៉ឺនដូស​ដែល​នៅ​សល់​ នឹង​ត្រូវ​ដឹកមកដល់ថ្ងៃចន្ទ​ទី ០២ ខែសីហា ឆ្នាំ ២០២១ ខាង​មុខ៕

Loading...