ផ្សារទំនើបសុវណ្ណា ត្រៀមផ្អាកដំណើរការនៅចុងខែសីហា ដើម្បីកែលំអឡើងវិញ

461

ប៉ុន្មានឆ្នាំចុងក្រោយនេះសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាមនការប្រែប្រួលខ្លាំង ជាពិសេសកំណើននៃអ្នកវិនិយោគកាន់តែច្រើន ធ្វើអោយការប្រកួតប្រជែងកាន់តែខ្លាំងឥតឈប់ឈរ និង អាជីវកម្មមួយចំនួនដែលពុំអាចទប់ទល់រួចជាមួយនឹង អាជីវកម្មខ្នាតធំ និង ផ្សារទំនើបដែលមានស្តង់ដារកាន់តែខ្ពស់ផងដែរ។

ជាក់ស្ដែងផ្សារទំនើបសុវណ្ណា ដែលចាប់កំណើតឡើងជាង 10 ឆ្នាំនេះ បានអោយដឹងពីគណៈគ្រប់គ្រងផ្សារថា
ពួកគេនឹងកែលម្អផ្សារទំនើបនេះឡើងវិញ និង អាជីករក្នុងផ្សារទាំងអស់ ត្រូវរើចេញ មុនចុងខែសីហា ខាងមុខនេះ។ បច្ចុប្បន្នម្ចាស់តូបនៅក្នុងផ្សារទំនើប ក៏ចាប់ផ្ដើមធ្វើការលក់បញ្ចុះតម្លៃលើទំនិញមួយចំនួន ដើម្បីលាងស្តុក
មុនពេលផ្សារត្រូវបានផ្អាកដំណើរការខាងមុខនេះ។ ក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ជាម្ចាស់ផ្សារទំនើបដ៏ល្អ ដូចជា ផ្សារទំនើបសុវណ្ណា និង ផ្សារទំនើបសុរិយ៉ា ធ្លាប់បានធ្វើការកែទម្រង់ផ្សារ និង កែលម្អលម្អសោភ័ណភាពផ្សារទំនើបសុរិយ៉ា ឡើងវិញរួចមកហើយ៕

SHARE