ក្រុម​គ្រូ​ពេទ្យ​នៅ​កោះកុង ​សម្ដែង​កង្វល់ ​ក្រោយ​អ្នក​ជំងឺ​កូវីដ​១៩​កាន់​តែ​កើន​ឡើង គ្មាន​បន្ទប់​ទំនេរ

114

ក្រុម​គ្រូពេទ្យ​សំដែង​កង្វល់​គ្រាដែលអ្នកងឺកូវិដ​១៩កាន់ តែកើនឡើង ពេញបន្ទប់គ្មានគ្រែទំនេរ ចំណាយ​លើការទិញខ្យល់អុកស៊ីសែនកាន់តែច្រើន។

នៅថ្ងៃទី២៩កក្កដា​នេះ​ មន្ទីរពេទ្យ​ខេត្ត​កោះកុង​បាន​លើក​ឡើង​ថា​ បច្ចុបន្ន​នេះ​ស្ថានភាព​នៃការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ក្នុងសហគមន៍ក្នុងខេត្តកោះកុងនៅតែមានការកើនឡើងគួរឱ្យព្រួយបារម្ភ ទន្ទឹម​និងនោះករណីធ្ងន់ធ្ងរ(severe illness) ដែលបានចូលមកសម្រាក ថែទាំ ព្យាបាល​នៅក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តកោះកុង មានការកើនឡើងជាលំដាប់ ។

ជាក់​ស្ដែង​មកដល់ថ្ងៃនេះអ្នកជំងឺកូវីដ១៩កំពុង​សម្រាកព្យាបាល​នៅក្នុងមន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង​ពេញ​បន្ទប់​អស់​ហើយ​ គ្មានគ្រែទំនេរឡើយ​ ធ្វើឱ្យ​បន្ទុកនៃការ​ថែទាំ​ព្យាបាល​របស់ក្រុម​គ្រូពេទ្យជួរមុខ​យើង​កាន់តែមានការមមាញឹក ទាំងថ្ងៃ ទាំងយប់។ ឯការប្រើប្រាស់​អុកស៊ីហ្សែន​កាន់តែមាន​ការកើន​ឡើង​ជា​រៀងរាល់​ថ្ងៃ ជាមធម្យមមន្ទីរពទ្យត្រូវប្រើអុកស៊ីហ្សែនអស់ ២៥ – ៣០ធុងក្នុងមួយថ្ងៃ ដែល​ធ្វើ​ឱ្យ​មន្ទីរ​ពេទ្យ​ត្រូវ​ទទួល​បន្ទុក​ក្នុង​ការ​ចំណាយ​លើការទិញ​ខ្យល់​អុកស៊ីសែន​កាន់​តែ​ច្រើន និង​កំពុង​ឈាន​ទៅ​រក​មាន​ការខ្វះខាតថវិកា ។

សូម​បងប្អូន​ប្រជាពល​រដ្ឋ ​កុំ​មើល​ស្រាល​ជំងឺ​កូវីដ១៩​ឱ្យ​សោះ​ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច និងត្រូវចូលរួមអនុវត្តវិធានការបង្ការជាប្រចាំ ជាពិសេសវិធានការ ៣ការពារ ៣កុំ និង​ទៅ​ចាក់​វ៉ាក់សាំង​ឱ្យបានគ្រប់ដូស៕

Loading...