កម្ពុជា ​ចាប់​ផ្ដើម​ដាក់​បម្រាម​គោចរ​ជា​ថ្មី​ទៀត​នៅ​ភ្នំពេញ ​និង​ទី​រួម​ខេត្ត​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​

324

​រដ្ឋាភិបាលកម្ពុជា បានសម្រេចអនុវត្តបម្រាមគោចរ នៅទីក្រុងភ្នំពេញ នៅតាមទីរួមខេត្ត និងទីប្រជុំជននានា ចាប់ពីម៉ោង៩យប់ រហូតដល់ម៉ោង៣ព្រឹក រយៈពេល១៤ថ្ងៃគិតចាប់ពីនេះម៉ោង ២៣:៥៩ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ។វិធានការនេះ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ។

យោងតាមការប្រកាសរបស់រដ្ឋាភិបាល បានដាក់ចេញនូវតម្រូវការចាំបាច់ក្នុងការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូដ-១៩ ដោយបញ្ឈប់រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សច្រើនលើកលែងលក្ខណៈគ្រួសារ នឹងហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ។

ចំណែកភោជនីយដ្ឋាន-អាហារដ្ឋាន អនុញ្ញាតឱ្យប្រកបអាជីវកម្មរបស់ខ្លួនត្រឹមជាលក្ខណៈវេចខ្ចប់ប៉ុណ្ណោះ ដោយមិនត្រូវអនុញ្ញាតឱ្យអតិថិជនចូលមកទទួលទាននៅក្នុងបរិវេណនៃទីកន្លែងរបស់ខ្លួនឡើយ លើកលែងតែភោជនីយដ្ឋាន-អាហារដ្ឋាន ដែលអាចធានាបាននូវវិធានសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេស ការរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល និងសង្គម។

Loading...