បិទ​៨​ខេត្ត​ជាប់​ព្រំដែន​ថៃ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​វីរុស​បំប្លែងថ្មី​ Delta

72

រាជរដ្ឋាភិបាល សម្រេច បិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ,​ ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលចូលក្នុងសហគមន៍ ពីវីរុសបំប្លែងថ្មី Delta។

Loading...