នោះ…! មានក្រុមហ៊ុនដណ្ដើមតំណែងលេខ 1 ពី Apple ក្លាយជា Brand មានតម្លៃជាងគេលើលោក

1481

យោងតាមចំណាត់ថ្នាក់ចុងក្រោយបង្អស់ចេញផ្សាយដោយក្រុមហ៊ុន WPP និង Kantar បានអោយដឹងថាផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានវ៉ាក្រុមហ៊ុន Google និង Apple ក្លាយជាម៉ាកសញ្ញាដ៏មានតម្លៃបំផុតលំដាប់ទី 1 របស់ពិភពលោក ខណៈ Apple ធ្លាក់មកលេខ 2 និង Google លេខ 3។

  • ខណៈក្រុមហ៊ុន Amazon លំដាប់ទី 1 មានតម្លៃ 315,5 ពាន់លានដុល្លារ
  • ក្រុមហ៊ុន Apple ឈរនៅលំដាប់ទី 2 មានតម្លៃ 309,5 ពាន់លានដុល្លារ
  • ក្រុមហ៊ុន Google ស្ថិតនៅលំដាប់ទី 3 ដោយមានចំនួន 309 ពាន់លានដុល្លារ

លោក Doreen Wang ប្រធានក្រុមហ៊ុន BrandZ ការលោតឡើងរបស់ក្រុមហ៊ុន Amazon គឺដោយសារតែការលក់សេវាកម្មផ្សេងៗ។ Amazon ត្រូវបានគេទទួលស្គាល់ពីភាពឆ្លាតវៃក្នុងការដឹងនាំរបស់ក្រុមហ៊ុននេះ ដោយលក់សេវាកម្មដល់អតិថិជនដ៏ល្អបំផុត និង លទ្ធភាពដ៏មានឥទ្ធិពលក្នុងចំណោមគូរប្រជែងរបស់ ខ្លួន ព្រមទាំងមានសមត្ថភាពបង្កើនល្បឿន ធ្វើអោយម៉ាកសញ្ញា Amazon ក្លាយជាក្រុមហ៊ុនឈរលំដាប់ទី 1 តែម្ដង គឺកើនឡើងដល់ទៅ 52% បើធៀបជាមួយឆ្នាំមុន ប្រសិនគិតជាទឹកប្រាក់គឺកើនឡើងចំនួន 108 ពាន់លានដុល្លារ។

Amazon ត្រូវបានគេស្គាល់ជាទូទៅ ជាផ្សារ​Online ដ៏ធំមួយរបស់សហរដ្ធអាមេរិច ប៉ុន្តែ Amazon បានបង្កើនការវិនិយោគនៅក្នុងក្រុមហ៊ុនមួយចំនួន ដូចជា: រថយន្តបើកដោយស្វ័យប្រវត្តិ Aurora ក្រុមហ៊ុនដឹកជញ្ជូនរថយន្តអគ្គិសនីឈ្មោះ Rivian និង ពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន Amazon Air ក្រុមហ៊ុននេះបានទិញផ្សារ​ Online PillPack ដែលលក់ឱសថស្ថាន ក្នុងតម្លៃ 753 លានដុល្លារនៅឆ្នាំ 2018 ហើយកាលពីខែមុនបានវិនិយោគលើក្រុមហ៊ុនដឹកជញ្ជូនអាហារ Deliveroo ដល់ទៅ 575 លានដុល្លារអាមេរិក ។

ខាងក្រោមជាក្រុមហ៊ុនឈរលំដាប់ដាច់គេទាំង 10 លើពិភពលោក ដែលមានម៉ាកសញ្ញាមានតម្លៃជាងគេបំផុត៖

  • ដោយ ElunChen
  • ប្រភព: CNBC

SHARE