ជន​អប្រិយ​! ​បង្ខំ​ក្មេង​ស្រី ដើរ​សុំ​ទាន​គេ និង​ឱ្យ​ដេក​ជាមួយ​បរទេស​យក​លុយ ​នៅ Pub Street ​

911

 

ជន​សង្ស័យ​ឈ្មោះ​ ពេត ម៉ៅ ​ភេទ​ស្រី​ អាយុ ​២៣ឆ្នាំ ​ត្រូវ​បាន​ប៉ូលិស​ចាប់ ​ដោយ​សារ​តែ​បង្ខំ​ឲ្យ​ក្មេង​ៗ​ដើរ​សុំទាន​គេ​នៅ​ម្តុំ Pub Street ​ និង​ថែម​ទាំង​ឲ្យ​ដេក​ជាមួយ​ភ្ញៀវ​បរទេស​យក​លុយ​ទៀត។

លោកវរសេនីយ៍​ឯក ជា ហេង​ នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ នៃ​ស្នងការរដ្ឋាននគរ​បាល​ខេត្តសៀមរាប ​បាន​ប្រាប់​អោយដឹងថា​ ជនសង្ស័យឈ្មោះ​ ពេត ម៉ៅ​ ភេទស្រី អាយុ ២៣ឆ្នាំ ​រស់នៅភូមិវិហារចិន​ សង្កាត់ស្វាយដង្គំ ​ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ចំណែក​ជនរង​គ្រោះ​ទាំង​៥​មាន​ដូច​តទៅ ​១.ឈ្មោះ រិទ្ធ ស្រីភ័ណ្ឌ​ ភេទស្រី ​អាយុ ​១៥ឆ្នាំ, ២.ឈ្មោះ ​រិទ្ធ ស្រីពេជ្រ​ ភេទ​ស្រី​ អាយុ ១៣ឆ្នាំ, ៣​.ឈ្មោះ​ វណ្ណ: ស្រីភ័ស្ស ​ភេទស្រី ​អាយុ ​១៤​ឆ្នាំ, ​៤.ឈ្មោះ​ វណ្ណ: ​ស្រីភាង​ ភេទ​ស្រី អាយុ ​១០ឆ្នាំ និង ៥.ឈ្មោះ​ ទូច ស្រីនិង ​ភេទស្រី​ អាយុ​ ១៤ឆ្នាំ។

ជនសង្ស័យ​បាន​អោយកុមារីទាំង៥ ​ដើរសុំទាន​នៅ​ផ្សារ​ចាស់​តំបន់​ Pub Street ចាប់ពី​ពេល​ល្ងាច​ម៉ោង​ប្រហែល ​៧ រហូត​ដល់​ម៉ោង​៣ទៀបភ្លឺ ​ទើប​ហៅ​ក្មេង​ស្រី​ទាំងអស់​ទៅ​ជួប​ជុំ​គ្នា​ នៅ​ស្ពានឈើ​មុខ​សណ្ឋា​គារតាព្រហ្ម ​និង​តម្រូវ​អោយ​ក្មេងៗ​ទាំងអស់​បង់ប្រាក់​ម្នាក់​ ១ម៉ឺន​ ទៅ​២ម៉ឺនរៀល​ក្នុង១​យប់។

ហើយ​បើក្មេង​ទាំង​អស់​នោះ​មិន​​ស្តាប់តាម ​ជនសង្ស័យ​គំរាម​វាយ​ធ្វើ​បាប​ ព្រមទាំង​បង្ខំ​អោយ​ក្មេង​ជក់​គ្រឿង​ញៀន ហើយ​បើមាន​ភ្ញៀវ​បរទេស​ណា​ត្រូវការ​យក​ក្មេង​ទៅ​ដេក​ជាមួយ ជន​សង្ស័យ​ជាអ្នក​ជំរុញ​អោយ​ទៅជាមួយ​ជនបរទេស​ហើយ​បកប្រែ​ភាសា​អោយ​ក្មេង​ៗ​ រួច​ដក​យ​កភាគរយ​ដែល​ជន​បរទេស​អោយ​លុយ​ទៅ​ក្មេង​ៗ​ថែ​មទៀត។

SHARE