ចង់លេង PUBG PC Version លើ PC កម្រិតទាបៗ មានអីពិបាក ឥតគិតថ្លៃទៀតផង! វិធីតម្លើងនៅទីនេះ

0
246

សម្រាប់ Gamer ឬ អ្នកនិយមចូលចិត្តលេងហ្គេម ប្រាកដជាស្គាល់មកហើយពីហ្គេមដ៏ល្បីឈ្មោះ PUBG​ ឬ PLAYUNKNOWN’S BATTLEGROUND ផលិតឡើងដោយក្រុមហ៊ុន PUBG Corporation ដែលរកចំណូលបានរាប់លានជុំវិញពិភពលោក។ តាមរយៈការលក់ GAME នៅលើ STREAM សម្រាប់ PC / ម៉ាស៊ីន PS4 ម៉ាស៊ីន Xbox និង ការលក់ ITEMS ក៏ដូចជាលុយ UC នៅក្នុងហ្គេមជាដើម។

PUBG គឺជាហ្គេមប្រភេទ SURVIVOR កំពុងលេចធ្លោខ្លាំងក្នុងវិស័យកីឡាហ្គេម E-Sport ទៀតផងនៅតាមបណ្ដាប្រទេសមួយចំនួនក៏បានបង្កើតនូវព្រឹត្តិការណ៏ប្រកួតប្រជែង ដើម្បីឈ្នះទឹកប្រាក់ ក៏ដូចជា ប្រជែងដើម្បីទទួលបានពានរង្វាន់ពីក្រុមហ៊ុន PUBG ផ្ទាល់។

  • PUBG បានបង្កើតឡើងជាមួយនឹងឧបករណ៏អេឡិចត្រូនិចជាច្រើន និង ទាមទារ Hardware ខ្ពស់ៗផងដែរ ដូចជា ៖
  • PUBG Mobile សម្រាប់ស្មាតហ្វូន និង ថេបប្លេត ដំណើរការដោយ​Android / iOS (ឥតគិតថ្លៃ) ទាមទារអោយមាន CPU និង Ram ខ្ពស់បន្តិច ដើម្បីដំណើរការបាន Smooth ល្អ។
  • PUBG សម្រាប់ PS4 និង XBox អាចទាញយកតាមរយៈ Store (PS4 តម្លៃ 29.99$) និង (Xbox តម្លៃ 19.99$)
  • PUBG PC Version សម្រាប់ PC ធំៗ សម្រាប់ Windows អាចទាញយកតាមរយៈ Stream (តម្លៃ29.99$)
  • ទាមទារអោយមាន Hardware យ៉ាងតិច​ ប្រព័ន្ធ OS: 64-bit Windows 7, Windows 8.1, Windows 10 ប្រើប្រាស់ CPU: Intel Core i5 ជំនាន់ទី 4 ឡើង ឬ AMD FX-6300 មាន RAM: 8GB ឡើងទៅ
    ក្រាហ្វិក: NVIDIA GTX 960 2GB ឡើង ឬ AMD Radeon R7 370 2GB ឡើង អង្គចងចាំទំនេរ: 30 GB ឡើង

PUBG ក៏បានអភិវឌ្ឍន៏បន្ថែមលើ PUBG PC Version ប្រភេទ Lite ផងដែរ ដែលអនុញ្ញាតិអោយអ្នកប្រើប្រាស់ដែលមាន Computer កម្រិតទាបៗមួយចំនួនអាចលេងបាន Smooth ផងដែរ។ ខាងក្រោមជាវិធីទាញយក និង តម្លើង PUBG PC Lite

  • 1.សូមមើល Specification ដែលទាមទារជាមុនសិន

ប្រព័ន្ធ OS: Windows 7,8,10, 64bit
មាន CPU: ចាប់ពី Intel Core i3 2.4GHz
មានRAM: 4GB
ក្រាហ្វិក: Intel HD Graphics 4000
អង្គចងចាំទំនេរ: 4 GB

  • 2.ទាញយក File Setup តាមរយៈ Link ចុចត្រង់នេះ ៖ PUBG Setup

(ប្រសិនជាអ្នកមិនទាន់បានតម្លើង Microsoft Visual C++ / .NET Framework 4.5.2 / Direct X)ទេ សូមទាញយកខាងក្រោម៖

  • ចុចត្រង់នេះ… Microsoft Visual C++
  • ចុចត្រង់នេះ… NET Framework 4.5.2
  • ចុចត្រង់នេះ… Direct X 11
  • 3. បន្ទាប់ពីលោកអ្នកបានទាញយក Files ខាងលើរួចហើយ

  • សូមធ្វើការតម្លើង PUBG Lite Setup.exe នៅពេលតម្លើងរួច សូមបើក PUBG Lite ដែលមាននៅលើ Desktop
  • 4. នៅពេលបើកដំបូង ទាមទារអោយលោកអ្នកធ្វើការ​Login Account (លោកអ្នកអាច Login តាមរយៈ Account Facebook)
  • 5.បន្ទាប់មកទៀត ពេល Login រួច វានឹងលោតទៅ Home Screen លោកអ្នកត្រូវទាញយក​ File Game ដែលមានទំហំ 2GB រងចាំរហូតដល់ ចប់រួចចុច Start ដើម្បីលេងជាការស្រេច។

• ដោយ ElunChen

ផ្តល់មតិយោបល់